«ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ខ្ជះខ្ជាយ និងអវិជ្ជមាន ត្រូវតែដាក់ផល ប្រយោជន៍ជាតិ ផលប្រយោជន៍ប្រជាជនជាកត្តាចម្បងបំផុត»
11/12/2025 10:24
(VOVWORLD) - «ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ខ្ជះខ្ជាយ និងអវិជ្ជមាន ត្រូវតែដាក់ផល ប្រយោជន៍ជាតិ ផលប្រយោជន៍របស់ប្រជាជនជាកត្តាចម្បងបំផុត»។ នេះបើតាមការ សង្កាត់ធ្ងន់របស់លោកអគ្គលេខាបក្ស តូ ឡឹម នៅក្នុងសន្និសីទទូទាំងប្រទេស បូកសរុប ការងារប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ខ្ជះខ្ជាយ និងអវិជ្ជមានក្នុងអាណត្តិមហា សន្និបាតបក្សលើកទី១៣ ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី១១ ខែធ្នូ នៅទីស្នាក់ការមជ្ឈិម បក្ស (ហាណូយ)។

សន្និសីទទូទាំងប្រទេស បូកសរុបការងារប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ខ្ជះខ្ជាយ និងអវិជ្ជមានក្នុងអាណត្តិមហាសន្និបាតបក្សលើកទី១៣។ (រូបថត៖ Van Hieu/VOV) អញ្ជើញចូលរួមក្នុងសន្និសីទ ក៏មានវត្តមានលោកប្រធានរដ្ឋ លឿង គឿង និងលោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ។ នៅក្នុងសន្និសីទ បន្ទាប់ពីផ្ទៀងស្ដាប់មតិយោបល់ដ៏ខ្លៀវក្លាជាច្រើនពីគណៈ ប្រតិភូ លោកអគ្គលេខាបក្ស តូ ឡឹម បានអះអាងថា ការងារប្រយុទ្ធប្រឆាំងនឹងអំពើពុក រលួយ ខ្ជះខ្ជាយ និងអវិជ្ជមានរបស់បក្សនិងរដ្ឋនាបច្ចុប្បន្ន កាន់តែមានភាពប្រសើរឡើង មានការផ្តោតសំខាន់ ឆ្ពោះទៅរកបញ្ឈប់អំពើពុករលួយ ខ្ជះខ្ជាយ និងអវិជ្ជមាន តាម ស្មារតីមិនរារាំងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនោះឡើយ។ លោកអគ្គលេខាបក្សបានសង្កត់ធ្ងន់ថា៖ លោកអគ្គលេខាបក្ស តូ ឡឹម ថ្លែងសុន្ទរកថាដឹកនាំសន្និសីទ។ (រូបថត៖ Van Hieu/VOV) «តម្រូវការទីមួយគឺថា ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ខ្ជះខ្ជាយ និងអវិជ្ជ មាន ត្រូវតែដាក់ផលប្រយោជន៍ជាតិ ផលប្រយោជន៍ប្រជាជនជាកត្តាចម្បងបំផុត រួមចំណែកក្នុងការកសាងបក្ស និងប្រព័ន្ធនយោបាយឲ្យកាន់តែស្អាតស្អំ រឹងមាំ មានប្រសិទ្ធភាព ប្រសិទ្ធផល និងស្មោះត្រង់ពិតប្រាកដ ដើម្បីបម្រើប្រជាជន និងជំរុញ ការអភិវឌ្ឍប្រទេសជាតិ»៕
TAG
VOV/VOVworld/ប្រយុទ្ធប្រឆាំង/អំពើពុករលួយ/ខ្ជះខ្ជាយ/អវិជ្ជមាន/អគ្គលេខាបក្ស/តូ ឡឹម/វៀតណាម
Related





