ការរញ្ជួយដីនៅជប៉ុន៖ ជនរងគ្រោះដែលត្រូវស្លាប់បានកើនឡើងដល់ ៤១ នាក់
17/04/2016 08:40
(VOVworld) – ការរញ្ជួយដីចំនួន ២ លើកបានកើតមាន ឡើងជាបន្តបន្ទាប់ក្នុង រយៈពេល ៣ ថ្ងៃនៅកោះ Kyushu ប៉ែកនីរតីជប៉ុនដែលបានបណ្តាការបាត់បង់ ដ៏ធ្ងន់ធ្ងរខាង អាយុជីវិតមនុស្សនិងសម្ភារៈចំពោះខេត្ត Kyushu និងខេត្ត Kumamoto។
ការរញ្ជួយដីនៅជប៉ុន៖ ជនរងគ្រោះដែលត្រូវស្លាប់បានកើនឡើងដល់ ៤១ នាក់ (Image: VNA) (VOVworld) – ការរញ្ជួយដីចំនួន ២ លើកបានកើតមានឡើងជាបន្តបន្ទាប់ក្នុង រយៈពេល ៣ ថ្ងៃនៅកោះ Kyushu ប៉ែកនីរតីជប៉ុនដែលបានបណ្តាការបាត់បង់ ដ៏ធ្ងន់ធ្ងរខាងអាយុជីវិតមនុស្សនិងសម្ភារៈចំពោះខេត្ត Kyushu និងខេត្ត Kumamoto។ មជ្ឈដ្ឋានមន្ត្រីជប៉ុនបានឲ្យដឹងថា៖ ការរញ្ជួយដីទាំងនេះបានធ្វើឲ្យ មនុស្សចំនួន ៤១ នាក់ត្រូវស្លាប់ ១០០០ នាក់រងរបួងនិង ៩ សែននាក់ត្រូវភៀស ខ្លួនផ្ទះចំនួន ១៧០០ ខ្នងត្រូវបានបំផ្លិចបំផ្លាញ។ ប្រធានខុទ្ទកាល័យគណៈរដ្ឋ មន្ត្រីជប៉ុន លោក Yoshihide Suga បានឲ្យដឹងថា៖ គ្មានហានិភ័យណាមួយ ឡើយនៅរងចក្រអាគ្គិសនីនុយ ក្លាអ៊ែរ Sendai នៅខេត្ត Kagoshima និងរងចក្រ អាគ្គិសនី Genkai នៅខេត្ត Saga ។ ក្នុងសន្និសីទកាសែតនាយប់ថ្ងៃទី ១៦ មេសា នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានឲ្យដឹងថា៖ បណ្ដាកំលាំងជួយ សង្គ្រោះកំពុងខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តរបស់ខ្លួនដើម្បីជួយសង្គ្រោះ ប្រជាជនទោះបីជាអាកាសធាតុមានបំរ៉ែបំរួលស្មុគស្មាញក៏ដោយ។ នាថ្ងៃដ ដែលស្ថានទូតវៀតណាមប្រចាំនៅជប៉ុនក៏បានឲ្យដឹងថា៖ គ្មានប្រជាពលរដ្ឋ វៀតណាមណាមួយនាក់ដែលរងរបួសក្នុងការរញ្ជួយដីនៅជប៉ុននៅឡើយ។ នាថ្ងៃទី ១៦ មេសា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានផ្ញើរ សាររំលែកទុកនិងសាកសួរសុខទុកដល់នាយករដ្ឋមន្ត្រី ជប៉ុន លោក Shinzo Abe ផងដែរ៕
Related





