VOV WorldVOV World
ការសន្ទនា “សាមគ្គីភាពអ៊ុយក្រែន” មិនទទួលបានលទ្ធផលណាមួយឡើយ
14/12/2013 08:49
(VOVworld) – ការសន្ទនា “សាមគ្គីភាពអ៊ុយក្រែន” បាន ប្រព្រឹត្តទៅ នាថ្ងៃទី ១៣ ធ្នូ សំដៅស្វែងរកវិធានការសំរាប់ វិបត្តិនយោបាយនាបច្ចុបប្បន្ននៅប្រទេសនេះ។ ប៉ុន្តែ ភាគីនានាមិនទទួលបានលទ្ធផលសកម្មណាមួយឡើយ។
ការសន្ទនា “សាមគ្គីភាពអ៊ុយក្រែន” មិនទទួលបានលទ្ធផលណាមួយឡើយ
ការសន្ទនា “សាមគ្គីភាពអ៊ុយក្រែន” មិនទទួលបានលទ្ធផលសកម្មណាមួយឡើយ។  (Image: Vietnam+) (VOVworld) – ការសន្ទនា “សាមគ្គីភាពអ៊ុយក្រែន” បានប្រព្រឹត្តទៅ នាថ្ងៃទី ១៣ ធ្នូ សំដៅស្វែងរកវិធានការសំរាប់វិបត្តិនយោបាយនាបច្ចុបប្បន្ននៅប្រទេសនេះ។ ប៉ុន្តែ ភាគីនានាមិនទទួលបានលទ្ធផលសកម្មណាមួយឡើយ។ ភាគីប្រឆាំងបានបង្កើត លក្ខណៈថា៖ រដ្ឋាភិបាលកាន់អំណាចត្រូវលាលែងពីដំណែង បន្ទាប់ពី រាល់ការ ប៉ះទង្គិចអំពើហឹង្សារវាងប៉ូលីសនិងបាតុការបានកើតមានឡើង ព្រមទាំង បណ្ដា អ្នកទោសនយោបាយត្រូវដោះលែងផងដែរ។ ក្នុងពេលនោះ ប្រធានាធិបតី កាន់អំណាចរបស់អ៊ុយក្រែន លោក Viktor Yannukovich គ្រាន់តែបានយល់ព្រម អំពីសំណូមពរដោះលែងបាតុករតែប៉ុណ្ណោះ ហើយបដិសេធការលាលែងពី ដំណែងរបស់រដ្ឋាភិបាល។ មតិជាច្រើនសុទ្ធតែបានបញ្ជាក់ថា៖ ស្ថានភាពនៅ អ៊ុយក្រែននឹងក្លាយទៅជាអាក្រក់ទៅៗពីមួយថ្ងៃទៅមួយថ្ងៃ ប្រសិនបើ បញ្ហានេះ មិនត្រូវបានដោះស្រាយជាបន្ទាប់នោះទេ។ ភាគីប្រឆាំងក៏បានអំពាវនាវធ្វើ បាតុកម្មថ្មីមួយដោយមានទ្រង់ទ្រាយធំ នាថ្ងៃទី ១៥ ធ្នូ។