ការសន្ទនាគោលនយោបាយការពារជាតិវៀតណាម-ជប៉ុនលើកទី៣
29/01/2015 09:47
Vovworld-សម័យសន្ទនាគោលនយោបាយការពារជាតិ វៀតណាម-ជប៉ុនលើកទី៣ប្រព្រឹត្តទៅនាថ្ងៃទី២៩មករា នៅក្រុងហាណូយ

ការសន្ទនាគោលនយោបាយការពារជាតិវៀតណាម-ជប៉ុនលើកទី៣ (vietnamplus.vn) Vovworld-សម័យសន្ទនាគោលនយោបាយការពារជាតិវៀតណាម-ជប៉ុនលើក ទី៣ប្រព្រឹត្តទៅនាថ្ងៃទី២៩មករានៅក្រុងហាណូយ រវាងឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមនិងលោក Tokuchi Hideshi អនុរដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន។ ភាគីទាំងពីរបានផ្លាស់ប្តូរអំពីស្ថានភាព ពិភពលោកដំបន់ដែលយកចិត្តទុកដាក់ដូចគ្នាវាយតំលៃលទ្ធផលសហប្រតិបត្តិការ ការពារជាតិទ្វេភាគីនាពេលកន្លងមក។ ភាគីទាំងពីរបានឯកភាពនាពេលខាងមុខ ក្រសួងការពារជាតិនៃប្រទេសទាំងពីរបន្តរក្សាការសន្ទនាគោលនយោបាយការពារ ជាតិថ្នាក់អនុរដ្ឋមន្ត្រីផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ជាដើម។ ភាគីទាំងពីរបាន សម្ដែងបំណងបង្កើនជំរុញកិច្ចសហប្រតិបត្តិការការពារជាតិលើគ្រប់វិស័យដើម្បី ផលប្រយោជន៍រួមរបស់ប្រជាជននៃប្រទេសទាំងពីររួមចំណែករក្សាការពារសន្តិភាព ស្ថិរភាពអភិវឌ្ឍន៍នៅដំបន់និងលើពិភពលោក៕
Related





