VOV WorldVOV World
ការតាំងពិពណ៌រ “ប្រជុំកោះ Hoang Sa និង Truong Sa - អធិបតេយ្យភាពរបស់វៀតណាម”
15/07/2014 10:53
(VOVworld) – នាព្រឹកថ្ងៃទី ១៥ កក្កដា ការតាំងពិពណ៌រ “ប្រជុំកោះ Hoang Sa និង Truong Sa - អធិបតេយ្យភាព របស់វៀតណាម”​ ត្រូវបានរៀបចំឡើងនៅទីក្រុងហាណូយ។
ការតាំងពិពណ៌រ “ប្រជុំកោះ Hoang Sa និង Truong Sa - អធិបតេយ្យភាពរបស់វៀតណាម”
ការតាំងពិពណ៌រ “ប្រជុំកោះ Hoang Sa និង Truong Sa - អធិបតេយ្យភាពរបស់វៀតណាម”  (Image: VNA) (VOVworld) – នាព្រឹកថ្ងៃទី ១៥ កក្កដា ការតាំងពិពណ៌រ “ប្រជុំកោះ Hoang Sa និង Truong Sa - អធិបតេយ្យភាពរបស់វៀតណាម”​ ត្រូវបានរៀបចំឡើងនៅ ទីក្រុង ហាណូយ។ រូបភាព ឯកសារ វត្ថុតាងប្រវត្តិសាស្ត្រចំនួន ៣ រយ ដែល អះអាងនូវ អធិបតេយ្យភាពនិងបូរភាពដែនដីរបស់វៀតណាមចំពោះប្រជុំ Hoang Sa និង Truong Sa។ ថ្លែងមតិនៅទីនេះ នាយកសារៈមន្ទីរប្រវត្តិសាស្ត្រ យោធាវៀតណាម វរៈសេនីយ៍ឯក  Nguyen Xuan Nang បានឲ្យដឹងថា៖ “គោលដៅនៃការរៀបចំការតាំងពិពណ៌រនេះគឺសំដៅឃោសនានិងអះអាងនូវ អធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំ Hoang Sa និង Truong Sa។ ដោយ មូល ដ្ឋាននេះ លើកកំពស់ការយល់ដឹងរបស់ប្រជាជន ព្រមទាំង កសាងការ ប្តេជ្ញាចិត្តការពារ អធិបតេយ្យភាពដ៏ពិសិទ្ធរបស់មាតុប្រទេសចំពោះប្រជុំកោះ Hoang Sa និង Truong Sa ។ តាមរយៈការតាំងពិពណ៌រនេះ យើងមានគោល បំណងតបស្នងសង់គុណបណ្ដា កំលាំងដែលបានប្រយុទ្ធដការពារប្រជុំកោះ Hoang Sa និង Truong Sa ក្នុងប្រវត្តិសាស្ត្រដល់សព្វថ្ងៃនេះ៕”