VOV WorldVOV World
ការតាំងពិព័រណ៍“អធិបតេយ្យភាពអំពីកោះសមុទ្ររបស់ វៀតណាម-បណ្ដាភស្តុតាងប្រវត្តិសាស្ត្រ”
14/07/2014 10:52
(VOVworld) - ការតាំងពិព័រណ៍ “អធិបតេយ្យភាពកោះ សមុទ្ររបស់វៀតណាម​ - បណ្ដាភស្តុតាងប្រវត្តិសាស្ត្រ” បានបើកនាព្រឹកថ្ងៃទី ១៤ កក្កដា នៅខេត្ត​ Hai Duong ភាគខាងជើងវៀតណាម។
ការតាំងពិព័រណ៍“អធិបតេយ្យភាពអំពីកោះសមុទ្ររបស់ វៀតណាម-បណ្ដាភស្តុតាងប្រវត្តិសាស្ត្រ”
យុទ្ធជនកងទ័ពជើងទឹកវៀតណាមកំពុងបំពេញភារកិច្ចយាមការពារតំបន់សមុទ្ររបស់មាតុប្រទេស (VOVworld) - ការតាំងពិព័រណ៍ “អធិបតេយ្យភាពកោះសមុទ្ររបស់វៀតណាម​ - បណ្ដា ភស្តុតាងប្រវត្តិសាស្ត្រ” បានបើកនាព្រឹកថ្ងៃទី១៤ កក្កដា នៅខេត្ត​ Hai Duong ភាគខាង ជើងវៀតណាម។ដោយមានរូបភាព ឯកសារ ភស្តុតាងរាប់រយ ពិព័រណ៍នេះបានតាំង បង្ហាញតាមប្រធានបទចំនួន៤ គឺ៖ អធិបតេយ្យភាពអំពីកោះសមុទ្ររបស់វៀតណាម - បណ្ដាភស្តុតាងប្រវត្តិសាស្ត្រ រូបថត ឯកសារមួយចំនួនអំពីការដែលចិនដាក់ស្ថានីយ៍ខួង Haiyang Shiyou ៩៨១ ដោយខុសច្បាប់នៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខនិងតំបន់ខ្ពង់រាប បាតសមុទ្ររបស់វៀតណាម កោះសមុទ្រនិងយុទ្ធជនកងទ័ពជើងទឹក និង Hai​ Duong ជាមួយបុព្វហេតុអធិបតេយ្យភាពអំពីកោះសមុទ្ររបស់មាតុប្រទេស។ការតាំងពិព័រណ៍ នេះ គឺសំដៅឃោសនា ជួបប្រជាជនគ្រប់ស្រទាប់ក្នុងខេត្តយល់ច្បាស់ជាងទៀតអំពី អធិបតេយ្យភាពអំពីកោះសមុទ្រដ៏ពិសិដ្ឋរបស់មាតុប្រទេស រួមចំណែកលើកកំពស់ មនសិការ និងពង្រីកមោទនៈភាពប្រពៃណីស្នេហាជាតិ ឆន្ទៈប្ដេជ្ញារបស់ប្រជាជននិង កងទ័ពនៅខេត្ត Hai Duong ជាពិសេសគឺជំនាន់វ័យក្មេងក្នុងកិច្ចការការពារអធិបតេយ្យ ភាពអំពីកោះសមុទ្ររបស់មាតុប្រទេស។ការតាំងពិព័រណ៍នឹងបិទបញ្ចប់នាថ្ងៃទី១០ សីហា​ ឆ្នាំ២០១៤៕