ការត្រៀមរៀបចំសំរាប់ការបោះឆ្នោតសហព័ន្ធនៅអ៊ូស្ត្រាលី
13/08/2013 11:47
(VOVworld) – បណ្ដាគណៈបក្សនយោបាយធំៗនៅអ៊ូស្រ្តាលីបានបំផុស យុទ្ធនាការចលនាសម្លេងគាំទ្រនៃអ្នកបោះឆ្នោតនៅឯបរទេស ក្នុងការ បោះឆ្នោត សហព័ន្ធ ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខ។

បណ្ដាគណៈបក្សនយោបាយធំៗនៅអ៊ូស្រ្តាលីបានបំផុស យុទ្ធនាការចលនាសម្លេងគាំទ្រនៃអ្នកបោះឆ្នោតនៅឯបរទេស ក្នុងការបោះឆ្នោត សហព័ន្ធ (Image: Vietnamplus) (VOVworld) – បណ្ដាគណៈបក្សនយោបាយធំៗនៅអ៊ូស្រ្តាលីបានបំផុសយុទ្ធនាការចលនា សម្លេងគាំទ្រនៃអ្នកបោះឆ្នោតនៅឯបរទេស ក្នុងការបោះឆ្នោត សហព័ន្ធដែលនឹងប្រព្រឹត្តទៅ នាពេលខាងមុខ។ គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោតអ៊ូស្រ្តាលី (AEC) បានឲ្យដឹង ថា៖ តាមគំរោង នឹងមានអ្នកបោះឆ្នោត ចំនួន ៧៤ ពាន់ នាក់ ចូលរួមការបោះឆ្នោតលើកនេះ ។ ស្ថាប័នឃ្លាំមមើលនៅឯបរទេសរបស់គណៈបក្សសេរីអ៊ូស្ត្រាលីកំពុងយកចិត្តទុកដល់ការ បំផុសយុទ្ធនាការចលនាសម្លេងគាំទ្រនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ជាពិសេសគឺតំបន់ ហុងកុង (ចិន) និង ទីក្រុង Jakarta (ឥណ្ឌូណេស៊ី)។ គណៈបក្សពោលខាងលើជឿជាក់ថា៖ ការគាំទ្រ របស់បណ្ដាអាជីវករអ៊ូស្ត្រាលីនៅឯបរទេសនឹងនាំមកផលប្រយោជដ៏ធំធេងសំរាប់គណៈ បក្សនេះក្នុងការបោះឆ្នោតខាងមុខ។ AEC ក៏បានលើកទឹកចិត្តអ្នកបោះឆ្នោតអ៊ូស្ត្រាលីនៅ ឯបរទេសទៅបោះឆ្នោតនៅបណ្ដាស្ថានទូត ឬ ស្ថាន កុងស៊ុលរបស់ប្រទេសនេះប្រចាំនៅ បរទេសផងដែរ៕
Related







