VOV WorldVOV World
ការវាយប្រហារអត្តឃាតដោយគ្រាប់បែកតម្រង់ទៅលើក្រុមរថយន្ត EUPOL នៅអាហ្គានីស្ថាន
06/01/2015 09:57
(VOVworld) - នាថ្ងៃទី៥ មករា នៅមណ្ឌលរដ្ឋធានី កាប៊ុល របស់អាហ្គានីស្ថានបានកើតមានឡើងការវាយ ប្រហារអត្តឃាតដោយគ្រាប់បែក តម្រង់ទៅលើរថយន្ត ប៉ូលិស១គ្រឿង នៃកម្លាំងប៉ូលិសសហភាពអឺរ៉ុបប្រចាំ នៅអាហ្គានីស្ថាន (EUPOL)
ការវាយប្រហារអត្តឃាតដោយគ្រាប់បែកតម្រង់ទៅលើក្រុមរថយន្ត EUPOL នៅអាហ្គានីស្ថាន
ការវាយប្រហារអត្តឃាតដោយគ្រាប់បែក១នៅកាប៊ុល (រូបថត៖Reuters) (VOVworld) - នាថ្ងៃទី៥ មករា នៅមណ្ឌលរដ្ឋធានី កាប៊ុល របស់អាហ្គានីស្ថានបាន កើតមានឡើងការវាយប្រហារអត្តឃាតដោយគ្រាប់បែក តម្រង់ទៅលើរថយន្ត ប៉ូលិស១គ្រឿង នៃកម្លាំងប៉ូលិសសហភាពអឺរ៉ុបប្រចាំនៅអាហ្គានីស្ថាន (EUPOL) ធ្វើឲ្យជនស៊ីវិល៧នាក់រងរបួស និង១នាក់ក្រោយពីនោះបានស្លាប់នៅមន្ទីពេទ្យ។ លើបណ្ដាញសង្គម Twitter ពួកឧទ្ទាម Taliban បានទទួលការខុសត្រូវអំពីការវាយ ប្រហារពោលខាងលើ។ការវាយប្រហារនេះកើតមានឡើងក្នុងកាលៈទេសៈដែល កម្លាំងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) នៅអាហ្គានីស្ថានទើបនឹង បានបញ្ចប់បេសកកម្មប្រយុទ្ធ និងផ្ទេប្ដូរទៅបេសកកម្មហឹ្វកហាត់និងជួយ ឧបត្ថម្ភ កងទ័ពនិងប៉ូលិសនៃប្រទេសអាស៊ីខាងត្បូងនេះ៕