ការវាយប្រហារតម្រង់ទៅលើផ្សារមួយកន្លែងនៅ Nigeria
17/06/2014 07:04
(VOVworld) – អាជីវករយ៉ាងតិចបំផុតចំនួន ២៥ នាក់ ត្រូវស្លាប់ក្នុងការវាយប្រហារមួយតម្រង់ទៅលើផ្សារមួយ កន្លែងដែលបានប្រព្រឹត្តទៅនៅរដ្ឋ Borno ភាគឦសាន Nigeria នាថ្ងៃទី ១៥ មិថុនា។

ការវាយប្រហារមួយតម្រង់ទៅលើផ្សារមួយកន្លែងនៅ Nigeria (Image: VNA) (VOVworld) – អាជីវករយ៉ាងតិចបំផុតចំនួន ២៥ នាក់ ត្រូវស្លាប់ក្នុងការវាយ ប្រហារមួយតម្រង់ទៅលើផ្សារមួយកន្លែងដែលបានប្រព្រឹត្តទៅនៅរដ្ឋ Borno ភាគឦសាន Nigeria នាថ្ងៃទី ១៥ មិថុនា។ បើតាមសាក្សីបានឲ្យដឹងថា៖ ក្រុម ឥស្លាមជ្រុលនិយម Boko Haram បានដំណើរការវាយប្រហារដ៏បង្ហូរឈាមនេះ។ ប្រទេស Nigeria កំពុងប្រឈម មុខនឹងការសាកល្បងខាងសន្តិសុខដ៏ធ្ងន់ធ្ងរ ជាពិសេសគឺការវាយប្រហារនានារបស់ ក្រុមឥស្លាមជ្រុលនិយម Boko Haram ដែលធ្វើឲ្យមនុស្សជាង ១ រយនាក់ត្រូវស្លាប់ក្នុង រយៈពេល ៣ ខែកន្លងមក៕
Related
More




