VOV WorldVOV World
ការវាយប្រហារដោយគ្រាប់បែកបង្ហូឈាមបានកើតមានឡើងនៅជាយទីក្រុង Damascus ស៊ីរី
07/08/2013 11:35
(VOVworld) – មនុស្សយ៉ាងតិច បំផុតចំនួន ១៨ នាក់ ត្រូវស្លាប់​ និង ៥៦ នាក់ ទៀត រងរបួសក្នុងការវាយប្រហារដោយគ្រាប់បែកដាក់ក្នុងរថយន្ត ដែលបានកើតមាន ឡើង នាយប់ថ្ងៃទី ៦ សីហា នៅតំបន់ Jaramana ជាយរដ្ឋធានី Damascus ស៊ីរី។
ការវាយប្រហារដោយគ្រាប់បែកបង្ហូឈាមបានកើតមានឡើងនៅជាយទីក្រុង Damascus ស៊ីរី
មនុស្សយ៉ាងតិច បំផុតចំនួន ១៨ នាក់ ក្នុងនោះមានកុមារចំនួន ៣ នាក់ត្រូវស្លាប់ និង ៥៦ នាក់ ទៀត រងរបួស ក្នុងការវាយប្រហារដោយគ្រាប់បែកដាក់ក្នុងរថយន្ត នៅតំបន់ Jaramana (Image: Vietnam+) (VOVworld) – មជ្ឈដ្ឋានផ្សព្វផ្សាយជាតិស៊ីរីបានឲ្យដឹងថា៖ មនុស្សយ៉ាងតិច បំផុតចំនួន ១៨ នាក់ ក្នុងនោះមានកុមារចំនួន ៣ នាក់​ត្រូវស្លាប់​ និង ៥៦ នាក់ ទៀត រងរបួសក្នុងការ វាយប្រហារដោយគ្រាប់បែកដាក់ក្នុងរថយន្ត ដែលបាន កើតមានឡើង នាយប់ថ្ងៃទី ៦ សីហា នៅតំបន់ Jaramana ជាយរដ្ឋធានី Damascus ស៊ីរី។ នាថ្ងៃដ៏ដែល អ្នកនាំពាក្យរបស់ អ.ស.ប. លោក Martin Nesirky បានឲ្យដឹងថា៖ បណ្ដាអ្នកសើបអង្គេតនៃ អ.ស.ប. នឹងទៅ កាន់ស៊ីរី ក្នុងសប្តាហ៍ ខាងមុខ ដើម្បីធ្វើការសើបអង្គេតចំពោះការប្រើប្រាសអាវុធគីមីក្នុង បណ្ដាការវាយ ប្រហារនៅទីនេះ។ តាម ផែនការ ក្រុមអ្នកសើបអង្គេតនឹងសម្រេចការងារ របស់ ខ្លួន នាចុងខែ សីហា។ ទីក្រុង Khan al-Assad ដែលស្ថិតនៅជិតនឹងទីក្រុង Aleppo គឺជាទីកន្លែងនឹងត្រូវបានត្រួតពិនិត្យ។ ទីកន្លែងចំនួន ២​ ផ្សេងៗទៀតនៅ រក្សាសម្ងាត់ ដោយសារមូលហេតុសន្តិសុខ៕