Kazakhstan ជម្រុញកិច្ចសហប្រតិបត្តិការវិនិយោគជាមួយវៀតណាម
16/01/2014 08:27
(VOVworld)-នាថ្ងៃទី១៥មករា ក្នុងសម័យប្រជុំពេញ អង្គរដ្ឋសភា Kazakhstan បានអនុម័តលើសេចក្តី ព្រាងនៃកិច្ចព្រមព្រៀង

(VOVworld)-នាថ្ងៃទី១៥មករា ក្នុងសម័យប្រជុំពេញអង្គ រដ្ឋសភា Kazakhstanបាន អនុម័តលើសេចក្តីព្រាងនៃកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលសាធារណរដ្ឋ Kazakhstan ជាមួយ រដ្ឋាភិបាលវៀតណាម ស្តីអំពីការជម្រុញក៏ដូចជាការគាំពាវិនិយោគ។ ស្វាយចន្ទីជាមុខទំនិញនាំចេញសំខាន់របស់វៀតណាមទៅកាន់ Kazakhstan (រូបថតៈ Danh Lam/TTXVN) រដ្ឋមន្ត្រីសេដ្ឋកិច្ចនិងរៀបចំគំរោងថវិការរដ្ឋKazakhstanលោក Erbolat Dossaev ឲ្យដឹងថា កិច្ចព្រមព្រៀងនេះទាក់ទិនដល់ការនាំចេញ តូបនីយកម្ម ជាដើម។ សេចក្តីព្រាងនេះក៏បាននាំចេញការកំណត់ទាក់ទិនដល់បែបបទបង្កើត តុលាការអន្តរជាតិ សំដៅដោះស្រាយរាល់ជំលោះរវាងប្រទេសទាំងពីរផងដែរ។ រដ្ឋមន្រ្តី Erbolat Dossaev ក៏សង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការលើវិស័យ ប្រេងឧស្ម័នរវាងក្រុមហ៊ុនភាគហ៊ុន NC KazMunai របស់ Kazakhstan និង សម្ព័ន្ធ ក្រុមហ៊ុនប្រេងឧស្ម័នវៀតណាម (Petro Vietnam)នឹងពោរពេញទៅដោយ សក្តា នុភាពដែរ៕
Related
More




