ខែត្រនានានៅភាគកណ្តាលវៀតណាមជំនះពុះពារ លើផលវិបាកដោយទឹកជំនន់។
17/10/2013 11:49
ព្យុះភ្លៀងធ្លាក់យ៉ាងខ្លាំង២-៣ថ្ងៃជាប់គ្នាមកបានធ្វើឲ្យតំបន់ ជាច្រើននៅខែត្រQuang Binh, Thua Thien Hue ,Quang Nam, ភាគកណ្ដាលវៀតណាម

រូបថតVNA Vovworld- ព្យុះភ្លៀងធ្លាក់យ៉ាងខ្លាំង២-៣ថ្ងៃជាប់គ្នាមកបានធ្វើឲ្យតំបន់ជាច្រើន នៅខែត្រQuang Binh, Thua Thien Hue ,Quang Nam,ភាគកណ្ដាលវៀតណាមលិច ក្នុងទឹក។នៅខែត្រQuang Binhភ្លៀងធ្លាក់យ៉ាងខ្លាំងបានធ្វើឲ្យផ្ទះសម្បែងជាង១ម៉ឺន ខ្នងលិចជ្រៅក្នុងទឹកមនុស្សចំនួន៦នាក់ត្រូវស្លាប់និង ៣០នាក់ទៀតរងរបួសផ្ទះ ជាង៧៣០ខ្នងត្រូវខូចខាត។នាព្រឹកថ្ងៃទី១៧តុលារដ្ឋអំណាចខែត្រQuang Binh បានចលនាកម្មាភិបាល យុទ្ឋជនកងទ័ពនគបាលនិងកំលាំងការពារព្រំដែនរាប់ រយនាក់ចុះទៅមូលដ្ឋានជួយប្រជាជន ជំនះពុះពារលើផលវិបាកដោយភ្លៀងធ្លាក់ យ៉ាងខ្លាំងនិងទឹកជំនន់។លេខារងគណះកម្មាធិការបក្សស្រុក Minh Hoa ខែត្រ Quang Binhលោក Nguyen Luong Binhអោយដឹងថា៖“ គណះកម្មាធិការអចិន្រ្តៃ បក្សបានបញ្ជាគណះកម្មាធិការប្រជាជនស្រុកដកថវិការជួយឧបត្ថម្ភគ្រួសាររងគ្រោះ។គ្រួសារមានផ្ទះរលំត្រូវបានទទួលប្រាក់ក្នុង១គ្រួសារ៧លានដុងដើម្បីជំនះពុះពារលើ ផលវិបាកដោយទឹកជំនន់ទន្ទឹមនឹងនោះគ្រួសារនិមួយៗនៅទទួលបានប្រាក់ជំនួយ ពីគណះកម្មាធិការរណសិរ្យមាតុភូមិស្រុកនិងសមាគមកាកបាទក្រហមខែត្រទៀតផង។ “ នៅទីក្រុង Da Nang និងខែត្រQuang Namរដ្ឋអំណាចតំបន់បានមានវិធីជំនួយនិងចលនា កម្មាភិបាលយុទ្ឋជនជួយប្រជាជនរៀបចំជីវភាពឡើងវិញ៕
Related






