ខេត្ត Kien Giang ត្រូវអនុវត្តល្អនូវការងារខ័ណ្ឌព្រំសីមាបោះបង្គោលជាមួយកម្ពុជា
15/04/2015 09:56
(VOVworld) - គិតរហូតមកដល់ពេលនេះ ខេត្ត Kien Giang បានសំរេចការបោះបង្គោលព្រំដែនចំនួន២២ក្នុង ចំណោមបង្គោលព្រំដែន២៨បង្គោល។
(VOVworld) - ខេត្ត Kien Giang ភាគខាងត្បូងវៀតណាម មានខ្សែព្រំដែនគោកជិត ៥៦,៨គីឡូម៉ែត្រ ជាប់នឹងប្រទេសមិត្តកម្ពុជា។ស្ថានភាពសន្តិ សុខសណ្ដាប់ធ្នាប់នៅ តំបន់ព្រំដែននេះនាពេលកន្លងទៅត្រូវបានរក្សារឹងមាំ ស្ថិរភាព រួមចំណែកពូនជ្រំ ប្រពៃណីសាមគ្គីភាពរវាងប្រជាជាតិទាំង២វៀតណាមនិងកម្ពុជាឲ្យកាន់តែល្អប្រ សើរពី១ថ្ងៃទៅ១ថ្ងៃ។តាមនោះ ការងារខ័ណ្ឌព្រំសីមា បោះបង្គោលព្រំដែនរវាង ប្រទេសទាំង២ក៏បានងាយដំណើរការជាងដែរ។គិតរហូតមកដល់ពេលនេះ ខេត្ត Kien Giang បានសំរេចការបោះបង្គោលព្រំដែនចំនួន២២ក្នុងចំណោមបង្គោលព្រំ ដែន២៨បង្គោល។ ស្ដីពីស្ថានភាពទាក់ទាញទុនវិនិយោគដោយផ្ទាល់ពីបរទេស ការប្រើប្រាស់ទុន ODA នា បច្ចុប្បន្ន នៅខេត្ត Kien Giang មានគំរោងការណ៍ FDI ចំនួន៣៥គំរោងរបស់វិនិយោគិនមកពី ប្រទេស តំបន់ដែនដីចំនួន១៧ ដោយមាន ទុនចុះបញ្ជីសរុបជាង១,៣ពាន់លានដុល្លា អាមេរិក។ ឧបនាយករដ្ឋមន្រ្តី Pham Binh Minh ថ្លែងមតិបញ្ជាណែនាំក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Kien Giang (រូបថត៖ VGP) ថ្លែងមតិបញ្ជាណែនាំនៅជំនួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Kien Giang អំពីស្ថាន ភាពទាក់ទាញប្រភពទុនវិនិយោគពីបរទេស ការប្រើប្រាស់ទុនODA និងស្ថានភាព គ្រប់គ្រងព្រំដែនវៀតណាម-កម្ពុជា នាថ្ងៃទី១៥ មេសា ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋ មន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh បានអបអរសាទរថ្នាក់ ដឹកនាំ ខេត្ត Kien Giang ដោយបានបញ្ជាណែនាំអនុវត្តល្អនូវការខ័ណ្ឌព្រំសីមានិងបោះ បង្គោលព្រំដែនវៀតណាម-កម្ពុជា ឆ្ពោះទៅការសម្រេចការបោះបង្គោលនៅព្រំ ដែនគោក នៅតំបន់និរតីទាំងស្រុង៕
Related





