ខេត្ត Trento (អ៊ីតាលី) មានគោលបំណងសហប្រតិបត្តិការជាមួយខេត្ត Phu Tho (វៀតណាម)
18/12/2016 08:09
(VOVworld) – នេះគឺជាការអះអាងរបស់បណ្ដាថ្នាក់ដឹកនាំ ខេត្តនិងក្រុង Trento ប៉ែកខាងជើងអ៊ីតាលីក្នុងជំនួបធ្វើ ការជាមួយឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ អ៊ីតាលី លោក Cao Chinh Thien ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ច ចាប់ពីថ្ងៃទី ១៥ដល់ទី ១៧ ធ្នូ។

ខេត្ត Trento (អ៊ីតាលី) មានគោលបំណងសហប្រតិបត្តិការជាមួយខេត្ត Phu Tho (វៀតណាម) (VNA) (VOVworld) – នេះគឺជាការអះអាងរបស់បណ្ដាថ្នាក់ដឹកនាំខេត្តនិងក្រុង Trento ប៉ែកខាងជើងអ៊ីតាលីក្នុងជំនួបធ្វើការជាមួយឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ អ៊ីតាលី លោក Cao Chinh Thien ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចចាប់ពីថ្ងៃទី ១៥ ដល់ទី ១៧ ធ្នូ។ ក្នុងជំនួបធ្វើការនាយប់ថ្ងៃទី ១៦ ធ្នូ ភាគីទាំងពីរបានពិភាក្សអំពី ទំនាក់ទំនងវៀតណាម-អ៊ីតាលី ហើយឯកភាពអំពីទស្សនៈវិស័យថា៖ ទំនាក់ទំនង ទ្វេភាគីល្អប្រសើគឺជាគ្រិះស្ថានងាយស្រួលដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាង តំបន់នានារបស់អ៊ីតាលីនិងវៀតណាម។ ប្រធានក្រុមប្រឹក្សានីតិបញ្ញត្តិខេត្ត Trento លោក Bruno Dorigatti បានវាយតំលៃខ្ពស់ចំពោះការផ្តើមគំនិតរបស់ឯកអគ្គរដ្ឋ ទូត Cao Chinh Thien ស្តីពីការចងសម្ព័ន្ធមេត្រីរវាងខេត្ត Trento និងខេត្ត Phu Tho ក៏ដូចជា ការរៀបចំដំណើរទស្សនកិច្ចរបស់មជ្ឈដ្ឋានថ្នាក់ដឹកនាំនិងអាជីវករ ខេត្ត Phu Tho នៅខេត្ត Trento នាឆមាសទី ២ ឆ្នាំ ២០១៧ ខាងមុខ។ លោក Dorigatti បានអះអាងថា៖ លោកនឹងជួបធ្វើការជាមួយសមត្ថកិច្ចទាក់ទិនានារបស់ ខេត្ត ដើម្បីអនុវត្តការផ្តើមគំនិតចងសម្ព័ន្ធមេត្រីរវាងខេត្ត Phu Tho នៅខេត្ត Trento សំដៅលើកកំពស់គុណភាពសហប្រតិបត្តិការរវាងភាគីទាំងពីរ៕
Related





