ខ្លឹមសារសហប្រតិបត្តិការជាច្រើនរវាងវៀតណាមនិងអាមេរិកនឹងបានអនុវត្តនៅកំរិតខ្ពស់ជាង
24/07/2013 11:38
VOV-នាថ្ងៃទី២៤កក្កដា (តាមម៉ោងវៀតណាម) ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានទៅកាន់ព្រលានយន្តហោះ Andrew រដ្ឋធានីវ៉ាស៊ីងតោន ចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវការនៅអាមេរិកតាមសេចក្តីអញ្ជើញរបស់ប្រធានាធិបតី Barack Obama។

ខ្លឹមសារសហប្រតិបត្តិការជាច្រើនរវាងវៀតណាមនិងអាមេរិកនឹងបានអនុវត្តនៅកំរិតខ្ពស់ជាង (vov.vn) VOV-នាថ្ងៃទី២៤កក្កដា (តាមម៉ោងវៀតណាម) ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានទៅកាន់ព្រលាន យន្តហោះ Andrew រដ្ឋធានីវ៉ាស៊ីងតោន ចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវការនៅ អាមេរិកតាមសេចក្តីអញ្ជើញរបស់ប្រធានាធិបតី Barack Obama។ ទទួលជួប ប្រធានរដ្ឋនៅព្រលានយន្តហោះមានឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម លោក David Shear ដំណាងក្រសួងការបរទេសអាមេរិកនិងឯកអគ្គរដ្ឋទូតវៀត ណាមប្រចាំនៅអាមេរិកលោក Nguyen Quoc Cuong។ នៅជំនួបជាមួយកម្មាភិបាលស្ថានទូតវៀតណាមប្រចាំនៅអាមេរិកក្រោយ នោះ លោកប្រធានរដ្ឋ Truong Tan Sang បានសង្កត់ធ្ងន់ថា ទំនាក់ទំនងវៀតណាមនិងអាមេរិកមាននិន្នាការសហប្រតិបត្តិការជាស្នូល បើកទូលាយពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទៅបណ្ដាវិស័យសេដ្ឋកិច្ចអប់រំវិទ្យាសាស្ត្រការពារជាតិ សន្តិសុខនយោបាយកិច្ចការបរទេស។ ប្រធានរដ្ឋ Truong Tan Sang បានលើក ច្បាស់ថាក្នុងរយៈពេលខាងមុខខ្លឹមសារសហប្រតិបត្តិការជាច្រើនរវាងប្រទេស ទាំងពីរនឹងបន្តបានអនុវត្តជាមួយទ្រង់ទ្រាយចរិតលក្ខណៈនិងកំរិតខ្ពស់ជាង។ ទំនាក់ទំនងវៀតណាមនិងអាមេរិកបានដាក់ចេញសំណូមពរថ្មី ដោយទាមទា កម្មាភិបាលស្ថានទូតត្រូវខំប្រឹងប្រែងដោយឥតឈប់ឈរបង្កភាពងាយស្រួល សំរាប់កិច្ចសហប្រតិបត្តិការរវាងក្រសួងផ្នែកដំបន់នានារវាងប្រទេសទាំងពីរលើ បណ្ដាវិស័យសេដ្ឋកិច្ចសង្គម៕
Related





