ខ្សែភាពយន្ត “Kong: កោះលលាដ៍ក្បាល”បំបែកឯកទគ្គកម្មប្រាក់ចំណូលក្នុងថ្ងៃបញ្ជាំងដំបូងនៅវៀតណាម
12/03/2017 09:27
(VOVworld)-ក្រុមហ៊ុន CJ CGV វៀតណាម ជាអង្គភាពចេញផ្សាយខ្សែភាពយន្ត “Kong: កោះលលាដ៍ក្បាល”នៅវៀតណាមបានឲ្យដឹងថា ក្រោយរយៈពេល១ថ្ងៃ បញ្ចាំងនោះ ខ្សែភាពយន្តនេះទទួលបានប្រាក់ចំណូល

ខ្សែភាពយន្ត “Kong: កោះលលាដ៍ក្បាល”បំបែកឯកទគ្គកម្មប្រាក់ចំណូលក្នុងថ្ងៃបញ្ជាំង ដំបូងនៅវៀតណាម (VOVworld)-ក្រុមហ៊ុន CJ CGV វៀតណាម ជាអង្គភាពចេញផ្សាយខ្សែភាពយន្ត “Kong: កោះលលាដ៍ក្បាល”នៅវៀតណាមបានឲ្យដឹងថា ក្រោយរយៈពេល១ថ្ងៃ បញ្ចាំងនោះ ខ្សែភាពយន្តនេះទទួលបានប្រាក់ចំណូលជាង១៨,២ពាន់លានដុង បំបែកឯកទគ្គកម្មអំពីប្រាក់ចំណូលទទួលបានពីការលក់សំបុត្រនៅវៀតណាម។ ខ្សែ ភាពយន្ត “Kong: កោះលលាដ៍ក្បាល” បានថតនៅវៀតណាមនេះ គឺបំបែក ឯកទគ្គ កម្មទាំងអស់តាំងពីមុនមកនិងក្លាយទៅជាខ្សែភាពយន្តមួយទទួលបាន ប្រាក់ចំណូល ខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្របញ្ចាំងខ្សែភាពយន្តនៅវៀតណាម។ សាច់រឿងនេះ បាន បញ្ចាំងឡើងវិញ ដំណើរការវិលត្រឡប់មកផ្ទះក្នុងភាពអាថ៍ កំបាំងនិងគ្រោះថ្នាក់ របស់ King Kong ព្រមទាំងបញ្ចាំងនូវដំណើរផ្សងព្រេងរបស់ ក្រុមអ្នកស្រាវជ្រាវ លើ កោះរហោស្ថាននៅប៉ាស៊ីហ្វិក។ ខ្សែភាពយន្តនេះបានថត នៅវៀតណាមភាគច្រើន នៅខេត្ត Ninh Binh, Quang Bình និង Ha Long ។ ជាមួយ នឹងឈុតថតគួរឲ្យចាប់ អារម្មណ៍នោះ ខ្សែភាពយន្តនេះត្រូវបានចាត់ទុកជាឱកាស សម្រាប់ឧទ្ទេសនាមរូប ភាពទឹកដីវៀតណាមជាមួយមិត្តភក្តិអន្តរជាតិ រួមចំណែក អភិវឌ្ឍន៍ផ្នែកទេសចរណ៍ របស់វៀតណាម៕ '>
Related





