ខុទ្ទកាល័យអគ្គរដ្ឋអាជ្ញាអេហ្ស៊ីបដំណើរការសើបអង្គេតចំពោះអតីតប្រធានាធិបតីអេហ្ស៊ីប Mohamed Morsi
14/07/2013 08:40
(VOVworld) – នាថ្ងៃទី ១៣ កក្កដា ខុទ្ទកាល័យអគ្គរដ្ឋអាជ្ញាអេហ្ស៊ីបបានឲ្យដឹងថា៖ ស្ថាប័ននេះកំពុងដំណើរការសើបអង្គេតអំពីការចោទប្រកាន់ចំពោះអតីតប្រធានា ធិបតីអេហ្ស៊ីប លោក Mohamed Morsi រួមជាមួយថ្នាក់ដឹកនាំជួរមុខផ្សេងៗនៃអង្គការ ភាតរៈឥស្លាម (MB) និងគណៈបក្សសេរីភាពនិងយុត្តិធម៌ (FJP)។

ខុទ្ទកាល័យអគ្គរដ្ឋអាជ្ញាអេហ្ស៊ីបដំណើរការសើបអង្គេតអំពីការចោទប្រកាន់ចំពោះអតីតប្រធានាធិបតី អេហ្ស៊ីប លោក Mohamed Morsi (Image: Vietnamplus) (VOVworld) – នាថ្ងៃទី ១៣ កក្កដា ខុទ្ទកាល័យអគ្គរដ្ឋអាជ្ញាអេហ្ស៊ីបបានឲ្យដឹងថា៖ ស្ថាប័ននេះកំពុងដំណើរការសើបអង្គេតអំពីការចោទប្រកាន់ចំពោះអតីតប្រធានា ធិបតីអេហ្ស៊ីប លោក Mohamed Morsi រួមជាមួយថ្នាក់ដឹកនាំជួរមុខផ្សេងៗនៃអង្គការ ភាតរៈឥស្លាម (MB) និងគណៈបក្សសេរីភាពនិងយុត្តិធម៌ (FJP)។ តាននោះ លោក Morsi ត្រូវបានចោទប្រកាន់ក្នុងការធ្វើចារបុរស សម្លាប់បាតុករ បង្កើតអំពើហឹង្សា និងកម្មសិទ្ធិអាវុធ។ នាបច្ចុប្បន្ន លោក Morsi និងអ្នកដឹកនាំជាន់ខ្ពស់របស់ MB ចំនួន ៣៣ នាក់ កំពុងប្រឈមនុខនឹងការសើបអង្គេតផ្សេងទៀត ដែលទាក់ទិនដល់ករណី លួចរត់ចេញពីគុក ក្នុងរលកប៉ះបោផ្តួលរលំរដ្ឋអំណាចនៃអតីតប្រធានាធិបតី Hosni Mubarack នាដើមឆ្នាំ ២០១១។ នាថ្ងៃដ៏ដែល ទីភ្នាក់ងារសារព័ត៌ មានអេហ្ស៊ីប MENA បានដក់ស្រងពាក្យសំដីរបស់នាយករដ្ឋមន្ត្រីបណ្តោះអាន្ន លោក Hazem El-Balawi ឲ្យដឹងថា ៖ គណៈរដ្ឋមន្ត្រីថ្មីរបស់ប្រទេសនេះគ្រោងត្រូវបានបង្កើតនាពាក់កណ្ដាល សប្តាហ៍ខាងមុខ៕
Related





