VOV WorldVOV World
កិច្ចព្រមព្រៀងក្រុងGeneveនៅរក្សាបានតម្លៃដដែល
18/07/2014 08:41
(VOVworld)-នាព្រឹកថ្ងៃទី១៨កក្កដា គណៈកម្មាធិការ មជ្ឈឹមបក្សកុម្មុយនិស្តវៀត ណាម​ រដ្ឋ​សភា ប្រធាន រដ្ឋ និងរដ្ឋាភិបាលវៀតណាម បានរៀបចំពិធីរំលឹក ខួប លើកទី៦០​នៃទិវាចុះហត្ថលេខាលើ កិច្ចព្រមព្រៀង​ក្រុង Geneve
កិច្ចព្រមព្រៀងក្រុងGeneveនៅរក្សាបានតម្លៃដដែល
(VOVworld)-នាព្រឹកថ្ងៃទី១៨កក្កដា គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀត ណាម​ រដ្ឋ​សភា ប្រធានរដ្ឋ និងរដ្ឋាភិបាលវៀតណាម បានរៀបចំពិធីរំលឹកខួប លើកទី៦០​នៃទិវាចុះហត្ថលេខាលើ កិច្ចព្រមព្រៀង​ក្រុង Geneve ស្តីអំពីការបញ្ចប់ សង្រ្គាមនៅវៀតណាម (ថ្ងៃទី២០កក្កដា១៩៥៤-ថ្ងៃទី២០កក្កដា២០១៤) ដ៏មហោ ឡារឹត។ អញ្ជើញចូលរួមពិធីនេះ​មានអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម​លោក Nguyen Phu Trong ប្រធានរដ្ឋ លោក Truong Tan Sang រួមទាំងថ្នាក់ដឹកនាំ បក្ស រដ្ឋ បណ្តាជនបដិវត្តន៍ជើងចាស់​ តំណាងអង្គទូតនានា និងអតីតសមជិក មួយចំនួន ដែលបានចូលរួមសន្និសីទ ក្រុងGeneve ឆ្នាំ១៩៥៤ មុននេះ។ ថ្នាក់ដឹកនាំរបស់បក្ស រដ្ឋវៀតណាមចូលរួមក្នុងពិធី (រូបថតៈ VGP/Quang Hiếu)         ក្នុងបទថ្លែងសន្ទរកថា ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានអះ ​អាងថា ការចុះកិច្ចព្រមព្រៀង ក្រុងGeneveជារបត់ប្រវត្តិសាស្រ្តដ៏សែនសំ ខាន់ក្នុង ការតស៊ូយូរអង្វែង និងពោពេញដោយក្តីលំបាក់របស់ប្រជាជនវៀតណាម ដើម្បី ដណ្តើមឯករាជ្យ សេរីភាពឲ្យមាតុប្រទេសក្នុងទស្សវត្តន៍ទី២០។ លោក មាន ប្រសាសន៍ថា៖         “ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង​ ក្រុងGeneve ជាជ័យជំនះដ៏ធំធេង មាន អត្ថន័យសំខាន់របស់សាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម។ ជាលើក ដំបូង ដែលរដ្ឋាភិបាលបារាំងនិងប្រទេសចូលរួមសន្និសីទ នានា បានសន្យា គោរពអធិបតេយ្យភាព ឯករាជ្យ បូរណ ភាពដែនដី និងដាច់ខាតមិនមិនជ្រៀត ជ្រែក ចូលកិច្ចការផ្ទៃក្នុងរបស់វៀតណាម។ ហើយជាលើកដំបូង ការទូតបដិវត្តន៍ វៀតណាម បានបោះជំហានឡើងវេទិការ អន្តរជាតិ។​ជ័យជំនះរបស់កិច្ចព្រម ព្រៀង​ ក្រុងGeneve​ក៏ជាជ័យជំនះរបស់ចំណង សាមគ្គីភាពអន្តរជាតិផងដែរ”។ ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang ថ្លែងមតិក្នុងពិធី  (រូបថតៈ VGP/Quang Hiếu)               លោកប្រធានរដ្ឋអះអាងថា៖៦០ឆ្នាំបានកន្លងផុតទៅហើយប៉ុន្តែកិច្ចព្រម ព្រៀងក្រុងGenevaបានបន្សល់ទុកមកនូវបទពិសោធន៍ដ៍ថ្លៃថ្លាសំរាប់បក្សទាំង​មូលប្រជាជនទាំងមូលនិងកងទ័ពវៀតណាមទាំងមូលក្នុងកិច្ច​ការកសាងនិង ការពារមាតុប្រទេស។ក្រោយរយពេលជិត៣០ឆ្នាំអនុវត្តកិច្ចការផ្លាស់ប្តូរថ្មីប្រ ទេសជាតិ​វៀតណាមទទួលបានសមិទ្ឋិដ៍ធំធេងមានអត្ថន័យប្រវ​ត្តិសាស្រ្តជា ច្រើន។ប៉ុន្តែប្រទេសជាតិក៍ជួបប្រទះនឹងការលំបាកជាច្រើនផងដែរជាពិសេស ជំលោះនៅសមុទ្រខាងកើត។ប្រការនេះទាមទារឲ្យបក្សទាំង​មូលនិងប្រជាជន វៀតណាមទាំងមូលត្រូវ​តែសាមគ្គីគ្នានិងអនុវត្ត​បណ្តាមេរៀនប្រវត្តិសាស្រ្តដែល ក្នុងនោះមាន​មេរៀននៃកិច្ចព្រមព្រៀងGenevaប្រកបដោយច្នៃប្រឌិត។លោក សង្កត់ធ្ងន់ថា៖           “ លើវិស័យ​កិច្ចការបរទេសយើងបន្តបង្កើនកិច្ចដឹកនាំរបស់បក្សលើគ្រប់ ជ្រុងជ្រោយព្រមទាំងគួបផ្សំរវាងសកម្មភាព​កិច្ចការបរទេសរបស់បក្សជាមួយ សកម្មភាពការទូតរបស់រដ្ឋនិងការទូតប្រជាជនយ៉ាងស្អិតរមួត។វៀតណាមបន្ត រក្សាមាំមួននូវគោលមាគា៏កិច្ច​ការបរទេសឯករាជ្យម្ចាស់ការសន្តិភាពនិងសហ ប្រតិបត្តិការ រួមគ្នាអភិវឌ្ឍន៍និងដំណើរការតស៊ូជាមួយបណ្តាអានុភាពដែលមាន ឧបាយកលរំលោភលើឯករាជ្យអធិបតេយ្យភាពឯកភាព​និងបូរភាព​ដែនដី របស់វៀតណាម".។          លោក Truong Tan Sang បាន​អះអាងថែមទៀតថា៖កាលពីរាប់ពាន់ឆ្នាំមក វៀតណាមជាប្រជាជាតិ១ស្នេហាសន្តិភាព។ប៉ុន្តែសន្តិភាពនេះត្រូវផ្សារភ្ជាប់ ជាមួយឯកភាពអធិបតេយ្យភាព​និងបូរភាព​ដែនដី។លោកអះអាង​ថា៖         “រំលឹកខួបលើកទី៦០នៃទិវានេះ វៀតណាមស្វិតស្វាញរក្សាគោលជំហរ សតិអារម្មណ៍កាទូតហូជីមិញដែលបានបង្ហាញក្នុងឯកសារផ្ញើរឡើងអ.ស.បនិង រដ្ឋាភិ បាលនៃបណ្តាប្រទេសក្រោយថ្ងៃទី២កញ្ញាឆ្នាំ១៩៤៥ថា៖ ប្រជាជនវៀត ណាម ចង់បានសន្តិភាពពិតប្រាកដ ប៉ុន្តែយើងខ្ញុំក៏ដាច់ខាតតស៊ូ ដើម្បីការពារ មាតុប្រទេស ដ៏ពិសិដ្ឋ បូរភាពដែនដីនិងឯករាជ្យរបស់ប្រទេសជាតិ”។ លោក Truong Tan Sangប្រគល់ប្រសិទ្ធិ​នាម វីរៈបុរសកងកម្លាំង ប្រដាប់អាវុធប្រជាជន ជូនគណៈប្រតិភូតំណាងរដ្ឋាភិបាល វៀតណាមសាធារណរដ្ឋចូលរួមសន្និសីទ ក្រុងGeneve ១៩៨៥         នៅក្នុងឱកាសនេះដែរ តាងនាមបក្ស រដ្ឋ​លោក Truong Tan Sang បានប្រគល់ ប្រសិទ្ធិ​នាម វីរៈបុរសកងកម្លាំងប្រដាប់អាវុធប្រជាជន ជូនគណៈប្រតិភូតំណាង រដ្ឋាភិបាល វៀតណាមសាធារណរដ្ឋចូលរួមសន្និសីទ ក្រុងGeneve ១៩៨៥ ដោយ សារមានស្នាដៃឆ្នើមពិសេស ក្នុងកិច្ចការ ប្រឆាំងពួកអាណានិគមនិយមបារាំង មុននេះ៕