VOV WorldVOV World
កិច្ចព្រមព្រៀងអំពីកម្មវិធីនុយក្លេអ៊ែររបស់ Tehran នឹងចូលជាធរមានចាប់ពីថ្ងៃទី ២០ មករា
13/01/2014 07:02
(VOVworld) – នាថ្ងៃទី ១២ មករា ក្រសួងការបរទេសអ៊ីរ៉ង់ បានប្រកាស កិច្ចព្រមព្រៀងប្រវត្តិសាស្ត្រដែលសាធារណៈរដ្ឋ ឥស្លាមនេះទទួលបានជាមួយ ក្រុម P5+1 អំពីកម្មវិធី នុយក្លេអ៊ែររបស់ Tehran ដែលនឹងចូលជាធរមានចាប់ពីថ្ងៃទី ២០ មករា ខាងមុខនេះ។
កិច្ចព្រមព្រៀងអំពីកម្មវិធីនុយក្លេអ៊ែររបស់ Tehran នឹងចូលជាធរមានចាប់ពីថ្ងៃទី ២០ មករា
ក្រសួងការបរទេសអ៊ីរ៉ង់បានប្រកាស កិច្ចព្រមព្រៀងរបត់ដែលសាធារណៈរដ្ឋឥស្លាមនេះ ទទួលបានជាមួយ ក្រុម P5+1 អំពីកម្មវិធីនុយក្លេអ៊ែររបស់ Tehran នឹងចូលជាធរមានចាប់ពីថ្ងៃទី ២០ មករា ខាងមុខនេះ។ (Image: Vietnam+) (VOVworld) – នាថ្ងៃទី ១២ មករា ក្រសួងការបរទេសអ៊ីរ៉ង់បានប្រកាសកិច្ចព្រមព្រៀង របត់ដែលសាធារណៈរដ្ឋឥស្លាមនេះទទួលបានជាមួយ ក្រុម P5+1 អំពីកម្មវិធីនុយក្លេ អ៊ែររបស់ Tehran នឹងចូលជាធរមានចាប់ពីថ្ងៃទី ២០ មករា ខាងមុខនេះ។ តាមអនុរដ្ឋមន្ត្រី ការបរទេសអ៊ីរ៉ង លោក Abbas Araqchi ថា៖ រាល់ការខ្វែងគំនិតរវាង Tehran និងវ៉ាស៊ីន តោនត្រូវបានដោះស្រាយមុនពេលកិច្ច ព្រមព្រៀងនេះអនុម័ត។ សេតវិមាន បានទទួលស្គាល់ព័ត៌មានពោលខាង លើ។ ប្រធានាធិបតីអាមេរិក លោក Barack Obama បានសម្តែងក្តីសប្បាយរីករាយ ចំពោះការបោះជំហាននេះ ហើយអំពាវនាវឲ្យភាគី នានាបន្តប្រមូលផ្តុំទៅលើខ្លឹមសារសំខាន់ដើម្បីទទួលបានកិច្ចព្រមព្រៀងលើគ្រប់ វិស័យយ៉ាងឆាប់ៗ។ ប្រធានាធិបតីអាមេរិកបានឲ្យដឹងទៀតថា៖ អាមេរិកនិងប្រទេស ផ្សេងៗទៀតនឹងចាប់ផ្តើមបន្ធូរស្រាលបទដាក់ទណ្ឌកម្មសេដ្ឋកិច្ចចំពោះអ៊ីរ៉ង់ដោយ មានលក្ខណៈថា៖ អ៊ីរ៉ង់ត្រូវអនុវត្តការទទួលខុសត្រូវរបស់ខ្លួនក្នុងកិច្ចព្រមព្រៀង ជាមួយក្រុម P5+1 ដែលបានចុះហត្ថលេខានាខែវិច្ឆិកាឆ្នាំទៅមិញ៕