កិច្ចចរចារសន្តិភាពអំពីបញ្ហាស៊ីរីប្រព្រឹត្តទៅក្រោមរូបភាពកិច្ចប្រជុំសម្ងាត់នៅកាហ្សាក់ស្ថាន
15/02/2017 07:24
(VOVworld) - វង់ចរចារថ្មីអំពីជំលោះនៅស៊ីរីដែលត្រូវ បានគាំពារដោយរុស្ស៊ី ទួរគី និងអ៊ីរ៉ង់នោះ បានប្រព្រឹត្ត ទៅនាថ្ងៃទី១៥ កុម្ភៈ នៅរដ្ឋធានី Astana របស់កាហ្សាក់ ស្ថានក្រោមរូបភាពនៃកិច្ចប្រជុំសម្ងាត់។

ទិដ្ឋភាពនៃវង់ចរចារសន្តិភាពអំពីបញ្ហាស៊ីរីនៅទីក្រុង Astana កាលពីខែមករាកន្លងទៅ (រូបថត៖NPR) (VOVworld) - វង់ចរចារថ្មីអំពីជំលោះនៅស៊ីរីដែលត្រូវបានគាំពារដោយរុស្ស៊ី ទួរគី និងអ៊ីរ៉ង់នោះ បានប្រព្រឹត្តទៅនាថ្ងៃទី១៥ កុម្ភៈ នៅរដ្ឋធានី Astana របស់កាហ្សាក់ ស្ថានក្រោមរូបភាពនៃកិច្ចប្រជុំសម្ងាត់។នៅក្នុងវង់ចរចារនៅក្រុង Astana ក្នុងរយៈ ពេល៣សប្ដាហ៍កន្លងមក តំណាងរដ្ឋអំណាច Damascus និងក្រុមប្រដាប់អាវុធប្រឆាំង មិនទទួលបានការរីកចម្រើន លោតផ្លោះណាមួយឡើយ។បណ្ដាជំនួបចរចារនៅ ក្រុង Astana ត្រូវបានចាត់ទុកជាជំហានចាប់ផ្ដើមសំរាប់ជំនួបចរចារ គាំពាដោយ អ.ស.បដែលគ្រោងនឹងប្រព្រឹត្តទៅនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នាថ្ងៃទី២៣ កុម្ភៈខាងមុខ៕
Related
More




