កិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់ “យុទ្ធនាការក្វាងទ្រុង” មុនថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦
02/01/2026 08:27
(VOVWORLD) - នាថ្ងៃទី១ ខែមករា នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានអញ្ជើញចុះហត្ថលេខាចេញផ្សាយសារទូរលេខ លេខ ១ ដោយស្នើឱ្យក្រសួង ស្ថាប័ន និងមូលដ្ឋាននានា ខិតខំប្រឹងប្រែងដើម្បីបង្ហើយរួចរាល់ “យុទ្ធនាការក្វាងទ្រុង”។

នគរបាលខេត្តឡាវកាយជួយសាងសង់ផ្ទះជូនប្រជាជនក្នុងតំបន់ (រូបថត៖ អានគៀន/VOV តំបន់ពាយ័ព្យ) នៅក្នុងសារទូរលេខ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យលេខាគណៈកម្មាធិ ការបក្ស និងប្រធានគណៈកម្មាធិការប្រជាជននៃខេត្ត និងក្រុង រួមមាន ក្វាងទ្រី ហ៊ូ ដាណាំង ក្វាងង៉ៃ យ៉ាឡាយ ដាក់ឡាក់ ខាញ់ហ័រ និងឡឹមដុង ប្រមូលផ្តុំធនធាន និងកម្លាំងចាំបាច់ឱ្យបានច្រើនបំផុត ដើម្បីអនុវត្តដំណើរការ “៣វេន ៤ក្រុម” “ធ្វើការទាំងយប់ទាំងថ្ងៃ ធ្វើការបន្ថែមម៉ោងនៅថ្ងៃឈប់សម្រាក” និង “ធ្វើការទាំងអំឡុងពេលបុណ្យតេត” ដើម្បីបង្ហើយរសាងសង់ឡើងវិញ ផ្ទះដែលរងការបំផ្លិចបំផ្លាញ់ ត្រូវបានបំផ្លាញ ដួលរលំ ឬបោកបក់ដោយទឹកជំនន់ជូនប្រជាជនមុនថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ គ្មានការពន្យារពេលណាមួយក្នុងការអនុវត្ត “យុទ្ធនាការ” ដោយហេតុផលណាមួយជាដាច់ខាត។ ការបង្ហើយ "យុទ្ធនាការ" ទាំងមូលតាមផែនការដែលបានដាក់ចេញ បង្កើតលក្ខខណ្ឌសម្រាប់ប្រជាជនឱ្យតាំងទីលំនៅ និងប្រកបមុខរបរ មុនពេលបើកមហាសន្និបាតបក្សទូទាំងប្រទេស លើកទី ១៤ ស្តារផលិតកម្ម និងសកម្មភាពអាជីវកម្មឡើងវិញ និងធ្វើឱ្យជីវភាពរស់នៅ និងប្រាក់ចំណូលមានស្ថេរភាពមុនបុណ្យតេតប្រពៃណី ឆ្នាំ ២០២៦៕
TAG
VOV/VOVworld/កិច្ចខិតខំប្រឹងប្រែង/យុទ្ធនាការក្វាងទ្រុង/គ្រោះធ្មជាតិ/
Related





