VOV WorldVOV World
កិច្ចប្រជុំកំពូលអាស៊ាន៖ ការពង្រឹងសាមគ្គីភាពក្នុងការទប់ទល់​នឹង​ការសាកល្បង​សន្តិសុខ
13/11/2018 11:59
(VOVWORLD) -ក្នុងក្របខ័ណ្ឌនៃសកម្មភាពត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធរវាងអាស៊ានជាមួយដៃគូនានានៅប្រទេសសិង្ហបុរីនោះ នាថ្ងៃទី ១៣ ខែវិច្ឆិកា ក្រុមប្រឹក្សាសហគមន៍សន្តិសុខនយោបាយអាស៊ាន (APSC) និងក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន (ACC) បានរៀបចំកិច្ចប្រជុំដើម្បីពិនិត្យឡើងវិញនូវស្ថានភាពនៃកិច្ចសហប្រតិបត្តិការរបស់អាស៊ាន ព្រមទាំងបំពេញរបាយការណ៍និងឯកសារដាក់ជូនថ្នាក់ដឹកនាំកំពូល។
កិច្ចប្រជុំកំពូលអាស៊ាន៖  ការពង្រឹងសាមគ្គីភាពក្នុងការទប់ទល់​នឹង​ការសាកល្បង​សន្តិសុខ
ថ្នាក់ដឹកនាំនៃបណ្ដាប្រទេសចូលរួមកិច្ចប្រជុំ ( Xuân Vịnh/TTXVN) អញ្ជើញថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានស្នើឲ្យបណ្ដាប្រទេសអាស៊ានគប្បីបន្តពង្រឹងសាមគ្គីភាព ភាពរឹងមាំ និងប្រកាន់ខ្ជាប់នូវគោលការណ៍ និងបែបផែនប្រពៃណី ព្រមទាំងមានភាព បត់បែននិងភាពច្នៃប្រឌិតក្នុងការដោះស្រាយរាល់បញ្ហាសាកល្បងផងដែរ។ស្ដីពីនយោបាយ សន្តិសុខនោះ លោក Pham Binh Minh បានសង្កត់ធ្ងន់ថា អាស៊ានគប្បីបន្តផ្ដោតសំខាន់លើការធានាសន្តិភាព សន្តិសុខនៅក្នុងតំបន់ ព្រមទាំងរក្សាភាពរឹងមាំនូវតួនាទីជាមជ្ឈមណ្ឌលរបស់អាស៊ាន។ស្ដីពីបញ្ហាអន្តរជាតិនោះ លោក Pham Binh Minh បានចាត់ទុកថា អាស៊ានគប្បីប្រកាន់ខ្ជាប់នូវគោលការណ៍ ដែលបានព្រមព្រៀងគ្នា រួមគ្នាខិតខំប្រឹងប្រែងដើម្បីធានាសន្តិសុខ សុវត្ថិភាព និងស្ថិរភាពនៅលើសមុទ្រខាងកើត ព្រមទាំងគោរពតាមច្បាប់អន្តរជាតិ មិនធ្វើយោធូបនីយកម្ម និងប្តេជ្ញាចិត្តក្នុងការដោះស្រាយជំលោះដោយសន្តិវិធី ដែលឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ។ នាថ្ងៃដដែល នៅខាងក្រៅកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅសិង្ហបុរីនោះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានជួបជាមួយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក ប្រាក់ សុ ខុនផងដែរ៕