VOV WorldVOV World
កិច្ចប្រជុំសាមញ្ញរដ្ឋាភិបាលវៀតណាមខែមិថុនាឆ្នាំ២០១៤
30/06/2014 11:28
(VOV)_នាព្រឹកថ្ងៃទី៣០ មិថុនា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានធ្វើអធិបតីកិច្ចប្រជុំ Online ប្រចាំខែមិថុនា ជាមួយ​បណ្ដាថ្នាក់ដឹកនាំរបស់តំបន់នៅក្នុងទូទាំងប្រទេស។
កិច្ចប្រជុំសាមញ្ញរដ្ឋាភិបាលវៀតណាមខែមិថុនាឆ្នាំ២០១៤
          (VOV)_នាព្រឹកថ្ងៃទី៣០ មិថុនា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានធ្វើអធិបតីកិច្ចប្រជុំ Online ប្រចាំខែមិថុនា ជាមួយ​បណ្ដាថ្នាក់ដឹកនាំ របស់ តំបន់នៅក្នុងទូទាំងប្រទេស។ នាយករដ្ឋមន្ត្រីបានលើកច្បាស់ថា៖​កិច្ចប្រជុំលកនេះ ត្រូវ ប្រមូលផ្តុំទៅលើការពិនិត្យមើល ​វាយតំលៃអំពីសភាពការណ៍សេដ្ឋកិច្ច  សង្គម  ធានាសន្តិសុខ ការពារ​ប្រទេស កិច្ចការបរទេសរបស់ប្រទេស ក្នុងរយៈពេល៦ខែ ដើមឆ្នាំ  ២០១៤ ហើយពីនោះ កំណត់ទិសដៅ ភារកិច្ច ដំណោះស្រាយសំរាប់៦ខែ ចុងឆ្នាំ​២០១៤នេះដែរ។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានសង្កត់ធ្ងន់ថា៖​កិច្ច ប្រជុំលើកនេះត្រូវបានប្រព្រឹត្តទៅក្នុងកាលះទេសះដ៏ពិសេស ពីដើមខែឧសភាមក  ចិនបានដាក់ស្ថានីយខួង Haiyan Shiyou ៩៨១ដោយខុសច្បាប់ ​នៅក្នុងតំបន់សេដ្ឋ កិច្ចផ្ដាច់មុខ និងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀត​ណាម។ អំពើនេះរបស់ចិន មិន គ្រាន់តែរំលោភទៅលើអធិបតេយ្យភាព​ សិទ្ធិអធិបតេយ្យភាព សិទ្ធិយុត្តាធិការរបស់ វៀតណាម ប៉ុណ្ណោះទេ ថែមទាំង​គំរាម​គំហែ​ងដល់សន្តិភាព ស្ថិរភាព សន្តិសុខ ប្រទេស ជាតិ និងជះឥទ្ធិពល​អាក្រកចំពោះទំនាក់ទំនងមិត្តភាព  កិច្ចសហប្រតិបត្តិ ការរវាងវៀតណាមនិងចិន​ ព្រមទាំងគំរាមគំហែងដល់សន្តិភាព ស្ថិរភាព ​និងសន្តិ​សុខនៅក្នុងតំបន់ទៀតផង។ កិច្ចប្រជុំសាមញ្ញរដ្ឋាភិបាលវៀតណាមខែមិថុនាឆ្នាំ២០១៤(http://baodientu.chinhphu.vn/)           ក្នុងសភាពការណ៍នេះ នាយករដ្ឋមន្ត្រី​Nguyen tan Dung បានសង្កត់​ធ្ងន់ថា៖  រដ្ឋាភិបាល រួមជាមួយរដ្ឋអំណាច ថ្នាក់ដឹកនាំគ្រប់តំបន់ត្រូវរួមគ្នា​ខំប្រឹងប្រែងយ៉ាង ខ្លាំងបំផុត ប្រើគ្រប់ដំណោះស្រាយអោយសមស្របទៅនឹងច្បាប់អន្តរជាតិ​ដើម្បី បន្តរក្សារ ប្តេជ្ញាតស៊ូ ការពារអធិបតេយ្យភាព​តំបន់​ដែនសមុទ្ររបស់មាតុប្រទេស ផង  និងត្រូវរក្សារបរិយាកាសសន្តិភាព ​ស្ថិរភាព ​សន្តិសុខ សណ្ដាប់ធ្នាប់ដើម្បី កសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ​អនុវត្តរាល់គោលដៅ ភារកិច្ចស្នូលៗ ដែល បាននាំចេញពីដើមឆ្នាំ ប្រកប​ដោយជោគជ័យ។  ទាក់ទិនដល់លទ្ធផលអនុវត្តភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម រដ្ឋមន្ត្រីក្រសួងផែន ការនិងវិនិយោគវៀតណាម លោក Bui Quang Vinh បាន​អះអាងថា៖ ក្នុងរយៈពេល ៦ខែ ដើមឆ្នាំ អតិផរណាត្រូវបានទប់ស្កាត់ ​សន្ទស្សន៍ប្រើប្រាស់កើន​ទាប តំលៃទី ផ្សារស្ថិរភាព។ ស្ដីពីកំណើន​សេដ្ឋកិច្ច GDP ក្នុងត្រីមាសទី២ បានកើនឡើងខ្ពស់ ជាងត្រីមាសទី១ ​និង​ក្នុងរយៈពេល៦ខែដើមឆ្នាំ ទទួលបាន៥,១៨%។           តាមរបៀបវារះ កិច្ចប្រជុំនេះនឹងបញ្ចប់ថ្ងៃទី១ កក្កដា ៕