កិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-អ៊ីតាលីលើកទី២
29/04/2017 08:39
(VOVworld)-កិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-អ៊ីតាលីបានប្រ ព្រឹត្តទៅក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅអ៊ីតាលីចាប់ពីថ្ងៃទី២៧ដល់ថ្ងៃទី៣០

ឧត្តមសេនីយ៍ឯកលោក Nguyen Chi Vinh ជួបចរចារជាមួយនាយឧត្តមសេនីយ៍ Claudio Graziano មេបញ្ជាការការពារជាតិអ៊ីតាលី (រូបថតៈTTXVN) (VOVworld)-កិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-អ៊ីតាលីបានប្រ ព្រឹត្តទៅក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅអ៊ីតាលីចាប់ពីថ្ងៃទី២៧ដល់ថ្ងៃទី៣០ មេសារបស់គណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារប្រទេសវៀតណាម ដឹកនាំដោយ ឧត្តមសេនីយ៍ឯក លោក Nguyen Chi Vinh អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀត ណាម។ ឧត្តមសេនីយ៍ឯកលោក Nguyen Chi Vinh និងលោក Domenico Rossi រដ្ឋ លេខាធិការការពារជាតិសាធារណរដ្ឋអ៊ីតាលីអញ្ជើញជាសហអធិបតីកិច្ចសន្ទនា នេះ។ ក្នុងជំនួប លោក Domenico Rossi បានអះអាងសារជាថ្មីលើការគាំទ្ររបស់រដ្ឋាភិ បាលអ៊ីតាលីចំពោះកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគី។ភាគីអ៊ីតាលី នៅបន្តទទួលសិក្ខាកាមវៀតណាមចូលរួមវគ្គបណ្តុះបណ្តាលនៅសាលាយោធាមួយ ចំនួនរបស់អ៊ីតាលី។ រីឯខ្លួនវិញ លោក Nguyen Chi Vinh បានចាត់ទុកថា ក្រសួង ការពារជាតិនៃប្រទេសទាំងពីរ គប្បីបង្កើនយន្តការសហប្រតិបត្តិការប្រកបដោយ ប្រសិទ្ធភាពនាពេលខាងមុខ។ វៀតណាមក៏ត្រៀមខ្លួនជាស្រេច ទទួលសិក្ខាកាម អ៊ីតាលី មកវៀតណាមរៀនភាសាវៀតណាមនិងចូមរួមវគ្គបណ្តុះបណ្តាលជាន់ខ្ពស់ នៅ វិទ្យាស្ថានការពារជាតិស្តីពីសិល្បៈសង្គ្រាមតស៊ូការពារមាតុប្រទេសរបស់វៀត ណាមផងដែរ៕
Related





