កៀហ្ស៊ីស៊ីស្ថានលុបចោលកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយអាមេរិក
22/07/2015 08:12
Vovworld-នាថ្ងៃទី២១កក្កដានាយករដ្ឋមន្ត្រីកៀហ្ស៊ីស៊ីស្ថាន លោក Temir Sariev បានចុះហត្ថលេខាលើ

កៀហ្ស៊ីស៊ីស្ថានលុបចោលកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយអាមេរិក (RIA) Vovworld-នាថ្ងៃទី២១កក្កដានាយករដ្ឋមន្ត្រីកៀហ្ស៊ីស៊ីស្ថានលោក Temir Sariev បានចុះហត្ថលេខាលើសេចក្តីសំរេចចិត្តរបស់រដ្ឋាភិបាលលុបចោលកិច្ច ព្រមព្រៀងជាមួយអាមេរិកឯកតោភាគីស្ដីពីកិច្ចសហប្រតិបត្តិការបង្កលក្ខណៈ ផ្គត់ផ្គង់ជំនួយ។ រដ្ឋាភិបាលកៀហ្ស៊ីស៊ីស្ថានបានឲ្យដឹងថា បន្ទាប់ពីសេចក្តីសំរេច ចិត្តមានសុពលភាព ក្រសួងការបរទេសកៀហ្ស៊ីស៊ីស្ថាននឹងរាយការណ៍រដ្ឋាភិបាល អាមេរិកអំពីការលុបចោលកិច្ចព្រមព្រៀងនេះ។ គណៈរដ្ឋមន្ត្រីកៀហ្ស៊ីស៊ីស្ថានបាន រំលឹកថា ឯកសារពោលខាងលើដែលត្រូវបានចុះហត្ថលេខានាឆ្នាំ១៩៩៣ អនុញ្ញាត ឲ្យបញ្ជូនទំនិញលើកលែងពន្ធចូលមកកៀហ្ស៊ីស៊ីស្ថានដើម្បីអនុវត្តកម្មវិធីរបស់ អាមេរិក។ក្រៅពីនោះកិច្ចព្រមព្រៀងក៏កំណត់បែបបទអភ័យឯកសិទ្ធិសំរាប់ កម្មាភិបាលកម្មវិធីរបស់អាមេរិកនិងលើកលែងការបង់ពន្ធក៏ដូចជាខ្ទង់សាហុយ ផ្សេងៗនៅកៀហ្ស៊ីស៊ីស្ថានផងដែរ៕
Related





