VOV WorldVOV World
កៀរគរនិងការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព ដើម្បីអភិវឌ្ឍន៍ “សេដ្ឋកិច្ចប្រាក់”
11/03/2026 10:54
(VOVWORLD) - ចាំបាច់ត្រូវកៀរគរនិងប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព ដើម្បីអភិវឌ្ឍន៍ “សេដ្ឋកិច្ចប្រាក់” ក្នុងស្មារតី “រដ្ឋស្ថាបនា - ទីផ្សារផ្ដល់ទុន - សហគ្រាសវិនិយោគ - សង្គមចូលរួម - ប្រជាជនអមដំណើរ”។
កៀរគរនិងការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព ដើម្បីអភិវឌ្ឍន៍ “សេដ្ឋកិច្ចប្រាក់”
សន្និសីទអនឡាញ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចប្រាក់នៅលើពិភពលោក និងការសម្របខ្លួនទៅនឹងគោលនយោបាយ និងយុទ្ធសាស្ត្ររបស់វៀតណាម។ (រូបថត៖ VOV) នេះគឺជាការណែនាំរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ នៅក្នុងសន្និសីទអនឡាញ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចប្រាក់នៅលើពិភពលោក និងការសម្របខ្លួនទៅនឹងគោលនយោបាយ និងយុទ្ធសាស្ត្ររបស់វៀតណាម ដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី ១១ ខែមីនា នៅទីក្រុងហាណូយ។ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ អញ្ជើញថ្លែងនៅសន្និសីទ។ (រូបថត៖ VOV) ថ្លែងនៅក្នុងសន្និសីទនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានសង្កត់ធ្ងន់លើការផ្តោតសំខាន់ៗមួយចំនួនក្នុងការអភិវឌ្ឍ “សេដ្ឋកិច្ចប្រាក់”។ តាមនោះ ចាំបាច់ត្រូវលើកកំពស់ការយល់ដឹង ផ្លាស់ប្ដូរការត្រិះរិះ ដើម្បីសម្របខ្លួនទៅនឹងភាពចាស់ជរានៃចំនួនប្រជាជន ដោយភ្ជាប់នឹងការអភិវឌ្ឍ “សេដ្ឋកិច្ចប្រាក់”; អភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ីសម្រាប់ការថែទាំសុខភាពមនុស្សចាស់; លើកទឹកចិត្តសហគ្រាសឱ្យផ្លាស់ប្តូរពីការថែទាំដោយអកម្ម ទៅជាការថែទាំ លើកកម្ពស់តួនាទី អភិវឌ្ឍន៍សេវាកម្មសម្រាប់មនុស្សចាស់។ ជាមួយគ្នានោះ លើកកម្ពស់តួនាទីរបស់មនុស្សចាស់ក្នុងសង្គមផងដែរ។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យផ្តោតលើ “សសរស្តម្ភចំនួន៣” ក្នុងការអភិវឌ្ឍ “សេដ្ឋកិច្ចប្រាក់”។ “មនុស្សចាស់គឺជាចំណុចស្នូល ជាកត្តាផ្គត់ផ្គង់ ក្នុងតួនាទីជាកម្លាំងពលកម្មដ៏មានតម្លៃ មានបទពិសោធន៍ និងជំនាញ ព្រមទាំងជាកត្តាជំរុញតម្រូវការ ក្នុងតួនាទីជាអ្នកប្រើប្រាស់ដែលមានឥទ្ធិពល មានសមត្ថភាពចំណាយខ្ពស់ ជាពិសេសលើសុខភាព ដំណើរកំសាន្ត និងការអប់រំ។ សហគ្រាសគឺជាគន្លឹះនៃការច្នៃប្រឌិត និងការអនុវត្ត ជាមួយនឹងការទទួលខុសត្រូវសង្គម និងបរិយាកាសការងារដ៏ស្និទ្ធស្នាលសម្រាប់មនុស្សចាស់។ រដ្ឋគឺជា “ស្ថាបត្យករស្ថាប័ន” ដែលបង្កើតច្រករបៀងផ្លូវច្បាប់ ការអនុគ្រោះ និងសុខុមាលភាពដ៏រឹងមាំ”៕
TAG
VOV/VOVworld/វៀតណាម/សេដ្ឋកិច្ចប្រាក់/មនុស្សចាស់/នាយករដ្ឋមន្រ្តី