រដ្ឋមន្រ្តីមេគង្គ - ឡានធឿងថតរូបអនុស្សាវរីយ៍ (រូបថត៖ cand.com.vn) |
ភាគីទាំងពីរបានអះអាងពីការប្តេជ្ញាចិត្តពង្រឹងថែមទៀតនូវទំនាក់ទំនងមិត្តភាព និងជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។ ភាគីទាំងពីរក៏បានឯកភាពគ្នាពន្លឿនបែបបទក្នុងប្រទេស ដើម្បីផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) កម្ពុជា - ចិន ឆ្ពោះទៅរកការជំរុញពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍រវាងប្រទេសទាំងពីរ។
ក្នុងឱកាសនេះ ចិនបានសន្យានាំចូលកសិផលបន្ថែម ជាពិសេសគឺផ្លែស្វាយនិងអង្ករពីកម្ពុជា ព្រមទាំងជួយឧបត្ថម្ភកម្ពុជាវ៉ាក់សាំងបង្ការកូវីដ ១៩ ចំនួន ៥ សែនដូសបន្ថែម ក៏ដូចជាផ្ដល់ឲ្យកម្ពុជាវ៉ាក់សាំងបង្ការកូវីដ ១៩ ចំនួន ៤,៥ លានដូសបន្ថែមទៀតនៅខែមិថុនានេះផងដែរ៕





