កម្ពុជា៖ គណៈបក្សប្រជាជន CPPនាំមុខក្នុងការបោះឆ្នោតក្រុមប្រឹក្សាមូលដ្ឋាន
19/05/2014 09:42
(VOVworld)-គណៈបក្សប្រជាជនកម្ពុជា (CPP)បាន នាំមុខក្នុងការបោះឆ្នោតក្រុម ប្រឹក្សាខ័ណ្ឌ ស្រុក ខេត្ត ក្រុង លើកទី២ដែលបានរៀបចំនាថ្ងៃទី១៨ឧសភា។

អ្នកបោះឆ្នោតកម្ពុជាទៅបោះឆ្នោតនៅមណ្ឌលបោះឆ្នោតក្រុងភ្នំពេញនា ថ្ងៃទី១៨ឧសភា (រូបថតៈ THX/TTXVN) (VOVworld)-គណៈបក្សប្រជាជនកម្ពុជា (CPP)បាននាំមុខក្នុងការបោះឆ្នោតក្រុម ប្រឹក្សាខ័ណ្ឌ ស្រុក ខេត្ត ក្រុង លើកទី២ដែលបានរៀបចំនាថ្ងៃទី១៨ឧសភា។ លទ្ធផលបានចុះផ្សាយលើទំព័ព័ត៌មានអេឡិកត្រូនិករបស់ CPP នាយប់ថ្ងៃទី១៨ ឧសភា ដែលឲ្យដឹងថា CPP ដណ្តើមបានអាសនៈចំនួន៣០៦ ក្នុងចំណោម អាសនៈ ចំនួន៣៩៣ របស់ក្រុមប្រឹក្សាខេត្ត ក្រុង (ស្រូបយក ៧៧,៨៦%)និង អសនៈចំនួន ២.២៣៧ក្នុងចំណោមអាសនៈ២.៩៣១ របស់ក្រុមប្រឹក្សាខ័ណ្ឌ ស្រុក (ស្រូបយក៧៦,៣២%)។ គណៈបក្សសង្គ្រោះជាតិកម្ពុជា CNRP ឈរលំដាប់ថ្នាក់ ទី២ ដោយទទួលបានអាសនៈចំនួន៨៦ ក្នុងក្រុមប្រឹក្សាខេត្ត ក្រុង (ស្រូបយក ២១,៥%) និង៦៨៣ អាសសៈក្នុងក្រុមប្រឹក្សាខ័ណ្ឌ ស្រុក (ស្រូបយក ២៣,៣០%)។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកម្ពុជា (NEC)បានឲ្យដឹងថា NECនឹង ប្រកាសលទ្ធផលជាផ្លូវការនាថ្ងៃទី៣០ឧសភាខាងមុខ៕
Related





