VOV WorldVOV World
កម្ពុជាមិនលើកលែងទោសចំពោះការធ្វើបាតុកម្មមិនស្របច្បាប់
05/03/2014 08:54
Vovworld-នាថ្ងៃទី៤មិនា នាយករដ្ឋមន្ត្រីរាជរដ្ឋាភិបាលកម្ពុជាសម្ដេច​តេជោ​ហ៊ុនសែនបានអះអាងឡើងវិញថា រាជរដ្ឋាភិបាលនៃប្រទេសនេះមិនលើកលែង​ទោស​ចំពោះការធ្វើបាតុកម្មរឺកូដកម្មមិនស្របច្បាប់
កម្ពុជាមិនលើកលែងទោសចំពោះការធ្វើបាតុកម្មមិនស្របច្បាប់
នាយករដ្ឋមន្ត្រីរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោហ៊ុនសែន (anninhthudo.vn)         Vovworld-នាថ្ងៃទី៤មិនា នាយករដ្ឋមន្ត្រីរាជរដ្ឋាភិបាលកម្ពុជាសម្ដេច​តេជោ​ហ៊ុនសែនបានអះអាងឡើងវិញថា រាជរដ្ឋាភិបាលនៃប្រទេសនេះមិនលើកលែង​ ទោស​ចំពោះការធ្វើបាតុកម្មរឺកូដកម្មមិនស្របច្បាប់ដោយភាគីប្រឆាំងនិងសហជីព​គាំទ្រភាគីប្រឆាំងរៀបចំឡើយ។         ថ្លែងមតិនៅវេទិការរដ្ឋាភិបាល-មណ្ឌលឯកជនលើកទី១៧ នាយករដ្ឋមន្ត្រី​សម្ដេចតេជោហ៊ុនសែនបានលើកច្បាស់ថា គណបក្សសង្គ្រោះជាតិកម្ពុជា (CNRP) ប្រឆាំងនិងសហជីពគាំទ្រគណបក្សនេះបានញោះញុងពលករផ្នែកតម្បាញកាត់ដេរ ដំណើរការបាតុកម្មកូដកម្មមិនស្របច្បាប់ទាមទាបង្កើនប្រាក់បៀវត្សរ៍។ លោកបាន ​សង្កត់ធ្ងន់ថា ភាគីប្រឆាំងនិងសហជីពគាំទ្រភាគីនេះបានប្រើប្រាស់កម្មករធ្វើជា​ទី​បង្អែកនយោបាយសំដៅបំផ្លិចបំផ្លាញបរិយាកាសវិនិយោគក៏ដូចជាផលប្រយោជន៍ របស់កម្មករនិងឱកាសការងាររបស់ស្រទាប់ជនវ័យក្មេង។         CNRP និងសហជីពចំនួន៦គាំទ្រគណបក្សនេះបានរៀបចំបាតុកម្មជាច្រើន​គិត​​ តាំង​ពីការបោះឆ្នោតសកលនាខែកក្កដាឆ្នាំ២០១៣៕