VOV WorldVOV World
កម្ពុជានិងថៃជំរុញខ្លាំងកិច្ចសហប្រតិបតិ្តការលើវិស័យជាច្រើន
14/12/2015 10:42
(VOVworld) - សេចក្ដីជូនដំណឹងសារព័ត៌មាននាថ្ងៃទី ១៤ ធ្នូ របស់ក្រសួងការ បរទេសថៃបានឲ្យដឹងថា ទទួលសេចក្ដីអញ្ជើញរបស់នាយករដ្ឋមន្រ្តីថៃលោក Prayut Chan-ocha នាយករដ្ឋមន្រ្តីកម្ពុជាសម្ដេចតេជោ ហ៊ុនសែន នឹងទៅបំពេញ ទស្សនកិច្ចជាផ្លូវការនៅប្រទេសនេះចាប់ពីថ្ងៃទី១៨ ធ្នូ ខាងមុខ
កម្ពុជានិងថៃជំរុញខ្លាំងកិច្ចសហប្រតិបតិ្តការលើវិស័យជាច្រើន
នាយករដ្ឋមន្រ្តីកម្ពុជាសម្ដេចតេជោ ហ៊ុនសែន (រូបថត៖អ៊ីនធឺណែត) (VOVworld) - សេចក្ដីជូនដំណឹងសារព័ត៌មាននាថ្ងៃទី១៤ ធ្នូ របស់ក្រសួងការបរ ទេសថៃបានឲ្យដឹងថា ទទួលសេចក្ដីអញ្ជើញរបស់នាយករដ្ឋមន្រ្តីថៃលោក Prayut Chan-ocha នាយករដ្ឋមន្រ្តីកម្ពុជាសម្ដេចតេជោ ហ៊ុនសែន នឹងទៅបំពេញទស្សនកិច្ច ជាផ្លូវការនៅប្រទេសនេះចាប់ពីថ្ងៃទី១៨ ធ្នូ ខាងមុខ ហើយនឹងធ្វើសហអធិបតីកិច្ច ប្រជុំគណៈរដ្ឋមន្ត្រីរួមរវាងភាគីទាំងពីរនាថ្ងៃទី១៩ ធ្នូ។ក្រសួងការបរទេសថៃបានឲ្យ ដឹងថា ក្នុងជំនួបចរចារនៅព្រឹកថ្ងៃទី១៨ ធ្នូ រវាងនាយករដ្ឋមន្រ្តីទាំងពីររូប ភាគីទាំង ពីរគ្រោងនឹងពិភាគ្សាអំពីទំនាក់ទំនងទ្វេភាគី ការរៀបចំពិធីរំលឹក ខួបអនុស្សាវរីយ៍ លើកទី៦៥ទិវាបង្កើតទំនាក់ទំនងការទូត កិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍តំបន់ព្រំ ដែនរវាងប្រទេសទាំងពីរ កិច្ចសហប្រតិបតិ្តការកសិកម្ម ពន្លឿនពាណិជ្ជកម្មនិងវិនិ យោគ ព្រមទាំងការបង្កើនកិច្ចសហប្រតិបតិ្តការនៅវេទិការតំបន់ និងអន្តរជាតិ។ ថ្នាក់ដឹកនាំទាំងពីររូបក៏បានធ្វើក្សិណសាក្សីពិធីចុះហត្ថលេខាលើឯកសារសំខាន់ ចំនួន៤នោះគឺ សេចក្ដីថ្លែងការណ៍រួមនៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រីរួមលើកទី២ អនុ ស្សរណៈយោគយល់ស្ដីពីការអភិវឌ្ឍន៍មូលដ្ឋានត្រួតពិនិត្យព្រំដែន កសាងស្ពាន មិត្តភាពនិង ផ្លូវគមនាគមន៍រវាងខេត្ត Sakeo របស់ថៃនិងខេត្តបន្ទាយមានជ័យរបស់ កម្ពុជា អនុស្សរណៈ យោគយល់ស្ដីពីកិច្ចសហប្រតិបតិ្តការពលកម្ម និងកិច្ចព្រម ព្រៀងស្ដីពីការទទួលយកពលករ៕