កម្ពុជានិងថៃសន្យាជៀសវាងជំលោះបន្ទាប់ពី ICJ ចេញសាលក្រមស្តីពីប្រាសាទព្រះវិហារ
13/11/2013 11:58
(VOVworld) – នាថ្ងៃទី ១២ វិច្ឆិកា បណ្ដាឧត្តមសេនីយ៍ មេបញ្ជាការកងកំលាំងសមរភូមិមុខរបស់កម្ពុជានិងថៃ បានជួបជាមួយគ្នាសំដៅខំប្រឹងប្រែងកសាងទំនុកទុកចិត្ត រវាងកងទ័ពនៃប្រទេសទាំង ២ បន្ទាប់ពី តុលាកាយុត្តិធម៌ អន្តរជាតិ ICJ បានចេញសាលក្រមទាក់ទិនដល់អធិប តេយ្យភាពតំបន់ដីជំលោះជុំរិញប្រាសាទព្រះវិហារ។

កម្ពុជានិងថៃបានជួបជាមួយគ្នាសំដៅខំប្រឹងប្រែងកសាងទំនុកទុកចិត្តរវាងកងទ័ពនៃប្រទេសទាំង ២ (Image: Vietnamplus) (VOVworld) – នាថ្ងៃទី ១២ វិច្ឆិកា បណ្ដាឧត្តមសេនីយ៍មេបញ្ជាការកងកំលាំង សមរភូមិមុខរបស់កម្ពុជានិងថៃបានជួបជាមួយគ្នាសំដៅខំប្រឹងប្រែងកសាង ទំនុកទុកចិត្តរវាងកងទ័ពនៃប្រទេសទាំង ២ បន្ទាប់ពី តុលាកាយុត្តិធម៌អន្តរជាតិ ICJ បានចេញសាលក្រមទាក់ទិនដល់អធិបតេយ្យភាពតំបន់ដីជំលោះជុំរិញ ប្រាសាទព្រះវិហារ។ ភាគីទាំង ២ បានសន្យាបង្កើនសាមគ្គីភាពនិងកសាងទំនុក ទុកចិត្តសំដៅជៀសវាងរាល់ជំលោះផ្សេងៗទៀតនាអនាគត។ ទន្ទឹមនឹងនោះ ប្រទេសទាំង ២ ក៏បានឯកភាពប្រតិបត្តិតាមសាលក្រមរបស់ ICJ អំពីបញ្ហានេះ។ មុននោះ នាថ្ងៃទី ១១ វិច្ឆិកា ICJ បានចេញសាលក្រមដែលបានកំណត់ថា៖ កម្ពុជាមានអធិ បតេយ្យភាពទាំងមូលចំពោះតំបន់ដីជុំរិញប្រាសាទព្រះវិហារ។ ដោយហេតុនេះ ថៃត្រូវដកកងកំលាំងទាំងអស់ចេញពីតំបន់នេះ៕
Related






