VOV WorldVOV World
កម្ពុជាបន្តដោះស្រាយពាក្យបណ្ដឹងអំពីលទ្ធផលបោះឆ្នោត
18/08/2013 08:42
ចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី១៩សីហា ក្រុមប្រឹក្សារដ្ឋធម្មនុញកម្ពុជា ទទួលពាក្យបណ្តឹងតវ៉ារបស់គណបក្សនយោបាយទាំងអស់
កម្ពុជាបន្តដោះស្រាយពាក្យបណ្ដឹងអំពីលទ្ធផលបោះឆ្នោត
មន្រ្តីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតពិនិត្យលទ្ធផល បោះឆ្នោតនៅទីក្រុងភ្នំពេញ (រូបថតៈAFP/TTXVN ) (VOVworld)-ចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី១៩សីហា ក្រុមប្រឹក្សាធម្មនុញកម្ពុជាទទួល ពាក្យបណ្តឹងរបស់គណបក្សនយោបាយទាំងអស់ដែលមិនយល់​ព្រម សេចក្តី សម្រេចចិត្តរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កម្ពុជា(NEC) ក្នុងការ ដោះស្រាយពាក្យបណ្តឹង ពីការបោះឆ្នោតរដ្ឋសភា​នីតិកាលទី៥ ដែលបាន រៀបចំឡើងនាថ្ងៃទី២៨កក្កដាកន្លងទៅ។ សេចក្តី សម្រេចចិត្តរបស់ក្រុមប្រឹក្សា ធម្មនុញកម្ពុជាជាឯកសាគតិយុគ្គ​មានតម្លែខ្ពស់បំផុតនិងចុងក្រោយសម្រាប់ពាក្យ បណ្តឹងតវ៉ារបស់គណៈបក្សនយោបាយ នានាអំពី បណ្តាបញ្ហាកើតមានឡើង ក្នុងដំណើការរៀបចំការបោះឆ្នោតរដ្ឋសភា។ មុននោះ នាថ្ងៃទី១៦សីហា NEC បាននាំចេញសេចក្តីសម្រេចចិត្តដោយបដិសេដ្ឋ ពាក្យបណ្តឹងតវ៉ារបស់គណៈបក្ស សង្គ្រោះជាតិ (CNRP ដោយសារ ពាក្យបណ្តឹងតវ៉ាទាំងនោះគ្មានសំអាង។ តាមគំរោង លទ្ធផលនៃការបោះឆ្នោត រដ្ឋសភាកម្ពុជានឹងបានប្រកាសនាថ្ងៃទី ៨កញ្ញាខាងមុខ៕