កម្ពុជាបដិសេធលិខិតសូមនៅក្រៅឃុំរបស់សមាជិកសភាមូលបង្កាច់កិច្ចព្រមព្រៀងព្រំដែនជាមួយវៀតណាម
18/09/2015 08:56
(VOVworld)-នាថ្ងៃទី១៧កញ្ញា សាលាឧទ្ធរណ៍ភ្នំពេញ បានបដិសេធលិខិតសូមនៅ ក្រៅឃុំរបស់សមាជិក សភាលោក ហ៊ុង សុខហួ

រូបថតៈ Phnompenh Post (VOVworld)-នាថ្ងៃទី១៧កញ្ញា សាលាឧទ្ធរណ៍ភ្នំពេញបានបដិសេធលិខិតសូមនៅ ក្រៅឃុំរបស់សមាជិកសភាលោក ហ៊ុង សុខហួ របស់គណៈបក្សសង្គ្រោះជាតិកម្ពុជា (CNRP) ដែលកំពុងឃុំខ្លួនទាក់ទិនដល់ការបង្ហោះឯកសារក្លែងក្លាយស្តីពីសន្ធិសញ្ញា ព្រំដែនឆ្នាំ ១៩៧៩ រវាងកម្ពុជាជាមួយវៀតណាម។ ចៅក្រមនៃសាលាឧទ្ធរណ៍ ភ្នំពេញ បានបដិសេធសំណើរសូមនៅក្រៅឃុំរបស់លោករូបនេះ ដោយលើកមូល ហេតុថា ត្រូវឃុំខ្លួន ដើម្បីបំរើការងារស៊ើបអង្កេតនិងធានាសន្តិសុខ។ លោក ហ៊ុង សុខហួរ ត្រូវចាប់ឃុំខ្លួន នាថ្ងៃទី១៥សីហា បន្ទាប់ពីបង្ហោះឯកសារក្លែងក្លាយអំពី សន្ធិសញ្ញាព្រំដែនរវាងវៀត ណាមជាមួយកម្ពុជាលើបញ្តាញសង្គមមួយ។ តាមក្រម ច្បាប់ព្រហ្មទណ្ឌកម្ពុជា លោករូបនេះ អាចប្រឈមមុខនឹងការផ្តន្ទាទោស១៧ឆ្នាំក្នុង ពន្ធនាគារ៕
Related
More




