VOV WorldVOV World
កម្ពុជារៀបចំពេលវេលាប្រកាសលទ្ធផលបោះឆ្នោតជាផ្លូវការ
06/08/2013 10:43
(VOVworld)-គណៈកម្មាធិការជាតិរៀបចំបោះឆ្នោតកម្ពុជា (NEC)ឲ្យដឹងថា “លទ្ធផលជាផ្លូវការដោយមានអាសនៈត្រូវបានកំណត់ និងបណ្តាបេក្ខជនជាប់ ឆ្នោតនឹងត្រូវបានប្រកាសនាថ្ងៃទី១៨សីហាខាងមុខ
កម្ពុជារៀបចំពេលវេលាប្រកាសលទ្ធផលបោះឆ្នោតជាផ្លូវការ
សម្តេចហ៊ុនសែននៅមណ្ឌលបោះឆ្នោត១នៅខេត្តកណ្តាល (រូបថតៈ Xaluan.vn) (VOVworld)-គណៈកម្មាធិការជាតិរៀបចំបោះឆ្នោតកម្ពុជា (NEC)ឲ្យដឹងថា “លទ្ធផល ជាផ្លូវការដោយមានអាសនៈត្រូវបានកំណត់និងបណ្តាបេក្ខជនជាប់ឆ្នោតនឹងត្រូវបាន ប្រកាសនាថ្ងៃទី១៨សីហាខាងមុខ ប្រសិនជាគ្មានការប្រឆំាង ជំទាស់ណាមួយពី បណ្តាគណបក្សនយោបាយ”។ ក្នុងករណីមានការប្រឆំាងជំទាស់នោះ ពេលវេលាប្រ កាសលទ្ធផលនេះ នឹងបន្ថយដល់ថ្ងៃទី៨កញ្ញាឆ្នាំ២០១៣។ ក៏តាម NEC  លទ្ធផល បោះឆ្នោតបថមនឹងបានពន្យាដល់ថ្ងៃទី១០សីហាខាងមុខ។         កម្ពុជារៀបចំការបោះឆ្នោតសកលនាថ្ងៃទី២៨កក្កដាកន្លងទៅ។ តាម លទ្ធផល បថមមិនផ្លូវការ គណៈបក្សប្រជាជនកម្ពុជា(CPP)កាន់អំណាចបាន ប្រកាសឈ្នះឆ្នោត ដោយមានអាសនៈចំនួន៦៨ក្នុងចំណោមអាសនៈចំនួន១២៣ ក្នុងរដ្ឋសភានិង​គណៈ បក្សប្រឆាំងសង្គ្រោះជាតិ (CNRP)ទទួលបានអាសនៈ ចំនួន ៥៥ក្នុងរដ្ឋសភា។ CNRP បានប្រឆំាងជំទាល់ជាមួយលទ្ធផលនេះ នឹងចាត់ទុក ថា​គណៈបក្សរបស់ខ្លួនទទួល បាន៦៣អាសនៈ និង CPP មានតែ៦០អាសនៈ តែប៉ុណ្ណោះ៕