កំលាំងផ្ទៃក្នុងនិងទំនុកទុកចិត្តជាកំលាំងចលករនាំប្រទេសជាតិឆ្លងផុតពីការលំបាកបន្តអភិវឌ្ឍន៍ចីរភាព។
12/01/2014 09:26
Vovworld-ក្នុងឱកាសអំណរនិទាឃៈរដូវឆ្នាំ២០១៤ អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong បានឆ្លើយសម្ភាសនៃទីភ្នាក់ងារសារព័ត៌មានវៀតណាម។

អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong បានឆ្លើយសម្ភាសនៃទីភ្នាក់ងារសារព័ត៌មានវៀតណាម។ (VOV) Vovworld-ក្នុងឱកាសអំណរនិទាឃៈរដូវឆ្នាំ២០១៤ អគ្គលេខាបក្សកុម្មុយនីស្ត វៀតណាមលោក Nguyen Phu Trong បានឆ្លើយសម្ភាសនៃទីភ្នាក់ងារសារព័ត៌មាន វៀតណាម។ ជាបន្តទៅនេះជាខ្លឹមសារស្នូល៖ អគ្គលេខាបក្សលោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា ស្ថានភាពពិភព លោកបានមានភាពងាយស្រួលក៏ដូចជាបំរែបំរួលស្មុគស្មាញជិះឥទ្ធិពលអសកម្ម ដល់បុព្វហេតុកសាងនិងការពារមាតុប្រទេសវៀតណាម។ ប៉ុន្តែបក្សនិងរដ្ឋបាន កែលំអនិងរៀបចំអនុវត្តទាន់ពេលវេលារាល់គោលការណ៍គោលនយោបាយ វិធានការនាំសេដ្ឋកិច្ចប្រទេសជាតិទទួលបានលទ្ធផលសកម្មជាច្រើនចំទិស។ លេចធ្លោបំផុតគឺទប់ស្កាត់អតិផរណា ជាសារវន្តស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច រក្សា កំណើននៅកំរិតសមស្រប ធានាសុខុមាលភាពសង្គម។ សន្ទសន៍តំលៃប្រើប្រាស់ (CPI) បានថយចុះកំរិត៦%ក្នុងឆ្នាំ២០១៣ ទាបបំផុតក្នុងអំឡុង១០ឆ្នាំកន្លងមក។ កំណើនសេដ្ឋកិច្ចរក្សានៅកំរិតមធ្យម៥,៦%ក្នុងមួយឆ្នាំ។ រាល់គោលនយោបាយ សុខុមាលភាពសង្គមបន្តបានអនុវត្ត សន្តិសុខនយោបាយសណ្ដាប់ធ្នាប់សុវត្ថិភាព សង្គមត្រូវបានរក្សា ការពារជាតិត្រូវបានបង្កើនអធិបតេយ្យភាពនិងបូរណៈភាព ដែនដីត្រូវបានការពារ។ កិច្ចការបរទេសត្រូវបានជំរុញលើគ្រប់វិស័យនិងទទួលបាន លទ្ធផលសំខាន់ជាច្រើន។ រួមជាមួយការលើកកំរិតនាំទំនាក់ទំនងទ្វេភាគីជាមួយ ប្រទេសដៃគូរជាច្រើនស៊ីជម្រៅជាក់ស្ដែងជាង វៀតណាមបានម្ចាស់ការនិងសកម្ម ចូលរួមយន្តការសហប្រតិបត្តិការសមខាន់ជាច្រើនរបស់ដំបន់និងសកល។ ជាលើក ដំបូង វៀតណាមត្រូវបានចូលរួមក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ គណៈកម្មាធិការបេតិកភ័ណ្ឌ UNESCO ក្រុមប្រឹក្សាទេសាភិបាលទីភ្នាក់ងារថាមពល បរមាណូអន្តរជាតិ (IAEA) ជាដើមបានបង្ហាញកិត្យានុភាពនិងតួនាទីរបស់វៀតណាម កាន់តែបានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃលើឆាកអន្តរជាតិ។ ស្ដីពីការងារត្រូវធ្វើក្នុង រយៈពេល២ឆ្នាំសេសសល់នៃអាណត្តិមហាសន្និបាតបក្សនីតិកាលទី១១ អគ្គលេខា Nguyen Phu Trong បានចាត់ទុកថា អាទិភាពជួរមុខគឺរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ទប់ ស្កាត់អតិផរណា កំណើនសមស្រប ធានាសុខុមាលភាពសង្គម។ ទន្ទឹមនឹងនោះត្រូវ យកចិត្តទុកដាក់ដោះស្រាយល្អបញ្ហាវប្បធម៍សង្គម កែលំអរដោយឥតឈប់ឈរ ជីវភាពរស់នៅខាងសមភារៈនិងស្មារតីរបស់ប្រជាជន រក្សារឹងមាំសន្តិសុខនយោបាយ សណ្ដាប់ធ្នាប់សុវត្ថិភាពសង្គមជាដើម៕
Related
More




