VOV WorldVOV World
កម្មសិទ្ធិបញ្ញា-លើកកំពស់កិត្យានុភាពនិងតំលៃរបស់សហគ្រាស
26/04/2017 07:25
(VOVworld) - សំដៅជួយជ្រោមជ្រែងទិវាកម្មសិទ្ធិ បញ្ញាពិភពលោក (ថ្ងៃទី២៦ មេសា) នាថ្ងៃទី២៥ មេសា នៅរដ្ឋធានីហាណូយ សភាពាណិជ្ជកម្មនិងឧស្សាហ កម្មវៀតណាមបានសហការជាមួយក្រសួងវិទ្យា សាស្ត្រនិងបច្ចេកវិទ្យារៀបចំសិក្ខាសាលាក្រោមប្រធានបទ “កម្មសិទ្ធិបញ្ញា-លើកកំពស់កិត្យានុភាពនិងតំលៃរបស់ សហគ្រាស”។
កម្មសិទ្ធិបញ្ញា-លើកកំពស់កិត្យានុភាពនិងតំលៃរបស់សហគ្រាស
ទិដ្ឋភាពនៃសិក្ខាសាលានេះ (រូបថត៖VOV) (VOVworld) - សំដៅជួយជ្រោមជ្រែងទិវាកម្មសិទ្ធិបញ្ញាពិភពលោក (ថ្ងៃទី២៦ មេសា) នាថ្ងៃទី២៥ មេសា នៅរដ្ឋធានីហាណូយ សភាពាណិជ្ជកម្មនិងឧស្សាហកម្ម វៀតណាមបានសហការជាមួយក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារៀបចំសិក្ខា សាលាក្រោមប្រធានបទ “កម្មសិទ្ធិបញ្ញា-លើកកំពស់កិត្យានុភាពនិងតំលៃរបស់ សហគ្រាស”។ តាមលោក Dinh Huu Phi ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញាក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាថា ការគាំពារកម្មសិទ្ធិបញ្ញារួមចំណែកលើកកំពស់សមត្ថភាព កិត្យា នុភាពរបស់សហគ្រាស ជំរុញការអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ច ជួយបង្កើតឡើងផលិត ផលដែលមានតំលៃធំហើយអាចប្រកួតប្រជែងនៅលើទីផ្សារក្នុងនិងក្រៅប្រទេស។ ការគាំពារកម្មសិទ្ធិបញ្ញាជាមធ្យោបាយប្រកួតប្រជែងប្រកបដោយ ប្រសិទ្ធភាព ចំពោះសហគ្រាសក៏ដូចជាខឿនសេដ្ឋកិច្ចជាតិ។ប្រទេស សហគ្រាសណាមានកម្ម សិទ្ធិបញ្ញាកាន់តែច្រើនគឺសមត្ថភាពប្រកួតប្រជែងកាន់តែខ្ពស់។នាបច្ចុប្បន្ន រដ្ឋ វៀតណាមបាននាំចេញគោលនយោបាយជាច្រើនសំដៅជួយឧបត្ថម្ភ សហគ្រាស កសាងពាណិជ្ជសញ្ញា ក្នុងនោះមានការបង្កើតឡើងកម្មសិទ្ធិបញ្ញា៕