កម្មវិធីជិះកង់ឆ្លងកាត់ប្រទេសវៀតណាម÷ដើម្បីកោះ សមុទ្រមាតុប្រទេស
06/07/2013 08:31
(VOV)_ពិធីចេញដំណើរ កម្មវិធីជិះកង់ឆ្លងកាត់ប្រទេសវៀតណាម÷ដើម្បីកោះ សមុទ្រមាតុប្រទេស លើកទី៦ឆ្នាំ២០១៣ បានប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី៦ កក្កដា នៅខេត្ត Ba Ria – Vung Tau (ភាគខាងត្បូងវៀតណាម)។
(VOV)_ពិធីចេញដំណើរ កម្មវិធីជិះកង់ឆ្លងកាត់ប្រទេសវៀតណាម÷ដើម្បីកោះ សមុទ្រមាតុប្រទេស លើកទី៦ឆ្នាំ២០១៣ បានប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី៦ កក្កដា នៅ ខេត្ត Ba Ria – Vung Tau (ភាគខាងត្បូងវៀតណាម)។ ចូលរួមកម្មវិធីនេះ មានអ្នក ស្ម័គ្រ ចិត្តចំនួន៨៥នាក់ ដែលជានិស្សិតនៃបណ្ដាមហាវិទ្យាល័យក្នុងទូទាំងប្រទេស នឹង ធ្វើដំណើរឆ្លង់កាត់ប្រទេសវៀតណាម ជាមួយផ្លូវប្រវែង១ ៨៥០គីឡូម៉ែត្រ ពីទី ក្រុង Ba Ria – Vung Tau ទៅកាន់រដ្ឋធានីហាណូយ។ ទន្ទឹមនឹងការជិះកង់ បណ្ដា អ្នកស្ម័គ្រចិត្តនេះ នឹងរួមដៃអនុវត្តសកម្មភាពជាច្រើន ដូចជា÷ឃោសនាអំពីតួនាទី និងតំលៃរបស់កោះ សមុទ្រវៀតណាម ការការពារបរិស្ថានសមុទ្រ …។ល។ កម្មវិធីនេះនឹងប្រព្រឹត្តទៅ ដល់ថ្ងៃទី ៤ សីហា ឆ្នាំ ២០១៣៕ កម្មវិធីជិះកង់ឆ្លងកាត់ប្រទេសវៀតណាម÷ដើម្បីកោះ សមុទ្រមាតុប្រទេស (TTXVN)
Related






