VOV WorldVOV World
កម្មវិធីលើកកំពស់សមត្ថភាពប្រកួតប្រជែងនាំចេញសំរាប់អង្គភាពអាជីវកម្មវៀតណាម
29/11/2013 08:23
(VOVworld) – នាថ្ងៃទី ២៨ វិច្ឆិកា កម្មវិធីលើកកំពស់ សមត្ថភាពប្រកួតប្រជែងនាំចេញសំរាប់អង្គភាព អាជីវកម្មមធ្យមនិងតូចវៀតណាមទើបនឹងបានរៀបចំ ឡើងនៅទីក្រុង Da Nang ភាគកណ្ដាលវៀតណាម។
កម្មវិធីលើកកំពស់សមត្ថភាពប្រកួតប្រជែងនាំចេញសំរាប់អង្គភាពអាជីវកម្មវៀតណាម
គោលដៅនៃកម្មវិធីនេះគឺ សំដៅលើកកំពស់សមត្ថភាពនាំចេញរបស់ អង្គភាពអាជីវកម្មមធ្យោមនិងតូច។ (Image: VOV) (VOVworld) – នាថ្ងៃទី ២៨ វិច្ឆិកា កម្មវិធីលើកកំពស់សមត្ថភាពប្រកួតប្រជែង​នាំចេញសំរាប់អង្គភាពអាជីវកម្មមធ្យមនិងតូចវៀតណាមទើបនឹងបានរៀបចំ ឡើងនៅទីក្រុង Da Nang ភាគកណ្ដាលវៀតណាម។ គោលដៅនៃកម្មវិធីនេះគឺ សំដៅលើកកំពស់សមត្ថភាពនាំចេញរបស់អង្គភាពអាជីវកម្មមធ្យោមនិងតូច។ តាមនោះ អង្គភាពអាជីវកម្មនឹងបើកទូលាយទីផ្សារប្រើប្រាស់ផលិតផលជំរុញ ខ្លាំងផលិតកម្មនិងអាជីវកម្មរបស់ខ្លួន។ នាយកកម្មវិធីជួយឧបត្ថម្ភអង្គភាពអាជី វកម្មមធ្យមនិងតូច វៀតណាមចំណុះក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាម លោក​ Do Kim Lang បានឲ្យដឹងថា៖ “ភារកិច្ចនៃក្រុមការងារនេះគឺបង្កើតរបៀបសម្របសម្រួលដើម្បីបណ្ដាមណ្ឌល ពន្លឿនពាណិជ្ជកម្មនិងអង្គភាពអាជីវកម្មនានាដែលត្រូវការការជួយឧបត្ថម្ភនៃ មណ្ឌលនេះអាចសម្តែងចេញនូវតម្រូវការរបស់ខ្លួន ហើយនាំចេញការផ្តើម គំនិត។ តាមនោះ បណ្តាអង្គភាពអាជីវកម្មនឹងលើកកំពស់សមត្ថភាពគ្រប់ គ្រងនិង បញ្ហាជាសារវ័ន្តនៃការនាំចេញ៕”