កម្មវិធីបោះជំរុំវិស្សមកាលវៀតណាមឆ្នាំ២០១៣បានប្រារព្ធឡើង។
14/07/2013 08:32
VOV-កម្មវិធីបោះជំរុំវិស្សមកាលវៀតណាមឆ្នាំ២០១៣ជាមួយប្រធានបទ “១០ឆ្នាំសម្លេងដង្ហោយហៅនៃប្រភពដើម” បានបើកនាព្រឹកថ្ងៃទី១៤កក្កដានៅកណ្ឌាលទីក្រុង Ha Giang (ខេត្ត Ha Giang)។

កម្មវិធីបោះជំរុំវិស្សមកាលវៀតណាមឆ្នាំ២០១៣បានប្រារព្ធឡើង។ (vov.vn) VOV-កម្មវិធីបោះជំរុំវិស្សមកាលវៀតណាមឆ្នាំ២០១៣ជាមួយប្រធានបទ “១០ឆ្នាំសម្លេងដង្ហោយហៅនៃប្រភពដើម” បានបើកនាព្រឹកថ្ងៃទី១៤កក្កដានៅ កណ្ឌាលទីក្រុង Ha Giang (ខេត្ត Ha Giang)។ យុវជនកុមារជំទង់គំរូនៅឯបរទេសចំនួនជិត២០០រយនាក់មានស្នាដៃល្អក្នុងការរៀនសូត្រពលកម្មពីប្រទេសចំនួន ២៤លើទូទាំងពិភពលោកបានចូលរួម។ កម្មវិធីបោះជំរុំវិស្សមកាលវៀតណាមឆ្នាំ២០១៣ដោយគណៈកម្មាធិការជនវៀតណាមនៅឯបរទេសនិងក្រសួងការបរទេសសហការរៀបចំ ដល់ឥឡូវនេះ បាន១០ឆ្នាំសំដៅបង្កលក្ខណៈសំរាប់ជំនាន់វ័យក្មេងវៀតណាមនៅឯបរទេស ត្រឡប់មកប្រទេសវិញស្វែងយល់ប្រពៃណី វប្បធម៍ ប្រវត្តិសាស្ត្ររបស់ប្រជាជាតិនិងជួបប្រាស្រ័យបង្កើនសាមគ្គីភាព។ លោក Nguyen Thanh Son អនុរដ្ឋមន្ត្រីការបរទេសនិងជាប្រធានគណៈកម្មាធិការជាតិអំពីជនវៀតណាមនៅឯបរទេសបាន ឲ្យដឹងថា ការបោះជំរុំវិស្សមកាលឆ្នាំនេះបានជួយឲ្យយុវជនវៀតណាមនៅ ឯបរទេសមានលក្ខណៈទាក់ទងនិងយល់ដឹងជ្រាលជ្រៅជាងអំពីប្រភពដើម វប្បធម៍របស់បណ្ដាជនជាតិវៀតណាម តាមរយៈនោះលើកកំពស់ទឹកចិត្តដឹងគុណ ចំពោះជីដូនជីតា ផ្សាភ្ជាប់នឹងស្រុកកំណើតប្រទេសជាតិ។ មិត្ត Pham Khanh Ly សិក្ខាកាមផ្នែកទំនាក់ទំនងអន្តរជាតិនៅទីក្រុងសៀងហៃ-ចិនបានរំភើបចិត្តចែក រំលែកក្នុងពេលបានមកទស្សនាឈាបនដ្ឋានយុទ្ធជនពលីស្រុក Vi Xuyen ជា លើកដំបូងថា៖ “បានអុធធូបនិងដុតទានរួមជាមួយបណ្ដាមិត្ត យើងខ្ញុំបានឃើញរំភើបចិត្ត និងពិសិទ្ធិណាស់។ មិនស្មាន់ថាឈាបនដ្ឋានធំទូលាយដូច្នេះឡើយ។ប្រសិនបើ មិនបានមកនឹងបណ្ដាកន្លែងនេះ យើងខ្ញុំមិនអាចបានដឹងអំពីរាល់ពលីកម្មដ៏ ធំធេងដូច្នេះឡើយ៕”
Related





