VOV WorldVOV World
កងទ័ពចម្រុះអារ៉ាប់ពិនិត្យមើលការឈប់បាញ់ដើម្បីគោលដៅមនុស្សធម៌នៅ Yemen
05/05/2015 08:23
(VOVworld) – រដ្ឋមន្ត្រីការបរទេសថ្មីរបស់អារ៉ាប់ប៊ីសាអ៊ូឌីត លោក Adel Al Jubier បានឲ្យដឹងថា៖ កងទ័ពចម្រុះដឹកនាំ ដោយអារ៉ាប់ប៊ីសាអ៊ូឌីតកំពុងពិនិត្យមើលបទឈប់ បាញ់ដើម្បីគោលដៅមនុស្សធម៌មួយនៅ Yemen។
កងទ័ពចម្រុះអារ៉ាប់ពិនិត្យមើលការឈប់បាញ់ដើម្បីគោលដៅមនុស្សធម៌នៅ Yemen
កងទ័ពចម្រុះអារ៉ាប់ពិនិត្យមើលការឈប់បាញ់ដើម្បីគោលដៅមនុស្សធម៌នៅ Yemen (Image: VNA) (VOVworld) – រដ្ឋមន្ត្រីការបរទេសថ្មីរបស់អារ៉ាប់ប៊ីសាអ៊ូឌីត លោក Adel Al Jubier បានឲ្យដឹងថា៖ កងទ័ពចម្រុះដឹកនាំដោយអារ៉ាប់ប៊ីសាអ៊ូឌីតកំពុងពិនិត្យមើលបទ ឈប់ បាញ់ដើម្បីគោលដៅមនុស្សធម៌មួយនៅ Yemen។ ក្នុងសេចក្តីប្រកាសមួយ នាថ្ងៃទី ៤ ឧសភា លោក Adel Al Jubier បានលើកច្បាស់ថា៖ ប្រទេសនេះកំពុងពិ គ្រោះយោបល់អំពីការបង្កើតបណ្ដាតំបន់ជាក់ស្តែងសំរាប់សកម្មភាពមនុស្សធម៌នៅ Yemen។ កងទ័ពចម្រុះនឹងបញ្ចប់ការវាយប្រហារតាមផ្លូវអាកាសក្នុងរយៈពេលជាក់ ស្តែងសំដៅបង្កលក្ខណៈផ្តល់ទំនិញឧបត្ថម្ភតាមសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សា សន្តិសុខ អ.ស.ប.។ លោករដ្ឋមន្ត្រីការបរទេស Adel Al Jubier បានព្រមានថា៖ ក្រុម ពួកឧទ្ទាម Houthi មិនត្រូវឆ្លៀតយកបទឈប់បាញ់ពោលខាងលើឡើយ ព្រមទាំង អះអាងថា៖ អារ៉ាប់ប៊ីសាអ៊ូឌីតត្រៀមខ្លួនជាស្រេចបង្កើតមជ្ឈមណ្ឌលសម្របសម្រួលស កម្មភាពផ្តល់ទំនិញឧបត្ថម្ភសំរាប់ ប្រជាជន Yemen៕