VOV WorldVOV World
កងទ័ពការពារព្រំដែនគប្បីពង្រីកតួនាទីស្នូលក្នុងការគ្រប់គ្រង និងការពារ អធិបតេយ្យភាព
13/12/2017 15:01
(VOVWORLD) -នាព្រឹកថ្ងៃទី ១៣ ធ្នូ នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បានអញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សវរីយ៍លើកទី ៧៣ ទិវាបង្កើតកងទ័ពប្រជាជនវៀតណាម និងលើកទី ២៨ ទិវាបុណ្យការពារជាតិប្រជាជនទាំងមូល។
កងទ័ពការពារព្រំដែនគប្បីពង្រីកតួនាទីស្នូលក្នុងការគ្រប់គ្រង និងការពារ អធិបតេយ្យភាព   នាព្រឹកថ្ងៃទី ១៣ ធ្នូ នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បានអញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សវរីយ៍លើកទី ៧៣ ទិវាបង្កើតកងទ័ពប្រជាជនវៀតណាម និងលើកទី ២៨ ទិវាបុណ្យការពារជាតិប្រជាជនទាំងមូល។         អញ្ជើញថ្លែងមតិនៅទីនេះ លោក Tran Dai Quang បានលើកសរសើរចំពោះការខិតខំប្រឹងប្រែង ការលះបង់ និងស្នាដៃដ៏ឆ្នើមដែល កងទ័ពការពារព្រំដែនទទួលបាននារយៈពេលកន្លងទៅ។ លោកបានឲ្យដឹងថា នាពេលខាងមុខ ភារកិច្ចការពារឯករាជ្យ អធិបតេយ្យភាព ឯកភាព បូរណភាពដែនដីរបស់មាតុភូមិក្នុងស្ថានភាពថ្មីគឺធ្ងន់ធ្ងរណាស់ ហើយកងកម្លាំងកងទ័ពប្រជាជននិយាយរួម និងកងទ័ពការពាព្រំដែននិយាយដោយឡែកគប្បីបន្តផ្លាស់ប្ដូរថ្មី ពង្រីកតួនាទីស្នូលក្នុងការអនុវត្តភារកិច្ចគ្រប់គ្រង ការពារ អធិបតេយ្យភាព សន្តិសុខព្រំដែនកោះសមុទ្រ។ ព្រមទាំង សកម្មធ្វើជាសេនាធិការជូនរដ្ឋអំណាចគ្រប់ជាន់ថ្នាក់ក្នុងការកសាង និងពង្រឹងកិច្ចការពារព្រំដែនប្រជាជនទាំងមូល តភ្ជាប់ជាមួយសន្តិសុខប្រជាជនរឹងមាំ៕