VOV WorldVOV World
កងទ័ពឡាវសច្ចាប្រកៀកស្មាជាមួយកងទ័ពវៀតណាមការពារទំនាក់ទំនងនៃប្រទេសទាំងពីរ
16/01/2014 08:21
(VOVworld)-ក្នុងឱកាសរំលឹកខួបលើកទី៦៥នៃទិវា បង្កើតកងទ័ពប្រជាជនឡាវ​(ថ្ងៃទី២០មករាឆ្នាំ១៩៤៩ -ថ្ងៃទី២០មករា២០១៤)
កងទ័ពឡាវសច្ចាប្រកៀកស្មាជាមួយកងទ័ពវៀតណាមការពារទំនាក់ទំនងនៃប្រទេសទាំងពីរ
(VOVworld)-ក្នុងឱកាសរំលឹកខួបលើកទី៦៥នៃទិវាបង្កើតកងទ័ពប្រជាជនឡាវ​(ថ្ងៃ ទី២០មករាឆ្នាំ១៩៤៩-ថ្ងៃទី២០មករា២០១៤) នាថ្ងៃទី១៥មករា ឧត្តមសេនីយ៍ ឯក បំរុងលោក Ngo Xuan Lich សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការបក្សយោធា មជ្ឈឹមនិងជាប្រធានអគ្គស្នងការនយោបាយកងទ័ពប្រជាជនវៀតណាម បាន អញ្ជើញមកជូនពរស្ថានទូតឡាវប្រចាំនៅវៀតណាម។ ឧត្តមសេនីយ៍ឯកបំរុង Ngo Xuan Lichជូនពរឯកអគ្គរដ្ឋទូតឡាវXomphon Sychaleun (រូបថតៈ​Trọng Đức/TTXVN)         ឧត្តមសេនីយ៍ឯកបំរុង ​Ngo Xuan Lich ជឿជាក់ថា នាពេលខាងមុខ កង ទ័ពនៃប្រទេសទាំងពីរវៀតណាមឡាវ នឹងបង្កើនកិច្ចសហប្រតិបត្តិការដោយឥត ឈប់ឈរ ដើម្បី ពូនជ្រំឲ្យទំនាក់ទំនងមិត្តភាពជាប្រពៃណីចំណងសាមគ្គីភាព ដ៏ស្មោះត្រង់រវាងប្រទេស​ទាំងពីរគង់វង្សជានិរន្ត។         ឯកអគ្គរដ្ឋទូតឡាវលោក Xomphon Sychaleun អះអាងថា ទោះបីជាក្នុង កាលៈទេសៈណាក្តី កងទ័ពប្រជាជនឡាវសច្ចាប្រកៀកស្មាជាមួយកងទ័ពប្រជា ជនវៀតណាម ការពារនិងរក្សាទំនាក់ទំនងជាពិសេសរវាងឡាវជាមួយវៀត ណាមដើម្បីសុភមង្គលនៃប្រទេសទាំងពីរ៕

More