កងទ័ពរដ្ឋាភិបាលអ៊ីរ៉ាក់ដណ្ដើមយកវិញការកាន់កាប់តំបន់ថ្មីនៅប៉ែកខាងលិចទីក្រុង Mosul
14/04/2017 10:33
(VOVworld) - កងកម្លាំងយោធាអ៊ីរ៉ាក់នាថ្ងៃទី១៣ មេសា បានដណ្ដើមយកវិញការ កាន់កាប់តំបន់ថ្មីនៅ ប៉ែកខាងលិចទីក្រុង Mosul ក្រោយពីការប្រយុទ្ធយ៉ាង កាច សាហាវជាមួយនឹងខ្មាន់កាំភ្លើងនៃអង្គការរដ្ឋ អ៊ីស្លាម (IS) ស្វ័យប្រកាស។
កងកម្លាំងយោធារដ្ឋាភិបាលអ៊ីរ៉ាក់ (រូបថត៖AFP/TTXVN) (VOVworld) - កងកម្លាំងយោធាអ៊ីរ៉ាក់នាថ្ងៃទី១៣ មេសា បានដណ្ដើមយកវិញ ការកាន់កាប់តំបន់ថ្មីនៅប៉ែកខាងលិចទីក្រុង Mosul ក្រោយពីការប្រយុទ្ធយ៉ាងកាច សាហាវជាមួយនឹងខ្មាន់កាំភ្លើងនៃអង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាស។ឧត្តម សេនីយ៍ទោ Abdul Amir Yarallah នៃបញ្ជាការដ្ឋានយុទ្ធនាការរួមរបស់អ៊ីរ៉ាក់ (JOC) ឲ្យដឹងថាកងកម្លាំងប្រឆាំងភេរវកម្មអ៊ីរ៉ាក់ (CTS) បានរំដោះតំបន់ជុំវិញខេត្ត Aabar ប៉ែកខាងលិចទីក្រុង Mosul ក្រោយរយៈពេលច្រើនថ្ងៃប្រយុទ្ធជាមួយក្រុមខ្មាន់ កាំភ្លើងអ៊ីស្លាមជ្រុលនិយម។ ក្នុងពេលនោះ ប៉ូលីសនិងកងកម្លាំងពិសេសក្រសួងមហាផ្ទៃអ៊ីរ៉ាក់ បន្តចូលរួម ប្រយុទ្ធប្រឆាំង IS នៅតំបន់ប៉ែកខាងត្បូងនិងប៉ែកខាងលិចនៅខាងក្រៅទីក្រុង Mosul៕
Related





