VOV WorldVOV World
កងទ័ពរដ្ឋាភិបាលស៊ីរីដកចេញពីខ្សែផ្លូវសំខាន់ទៅកាន់ក្រុង Aleppo
16/09/2016 09:18
(VOVworld) - នាថ្ងៃទី១៥ កញ្ញា រុស្ស៊ីឲ្យដឹងថា កងទ័ព រដ្ឋាភិបាលស៊ីរីបានចាប់ផ្ដើមដកចេញពីខ្សែផ្លូវសំខាន់ Castello ទៅកាន់ទីក្រុង Aleppo តាមកិច្ចព្រមព្រៀង ឈប់បាញ់គាំពារដោយអាមេរិកនិងរុស្ស៊ី។
កងទ័ពរដ្ឋាភិបាលស៊ីរីដកចេញពីខ្សែផ្លូវសំខាន់ទៅកាន់ក្រុង Aleppo
ទាហានគាំទ្ររដ្ឋាភិបាលស៊ីរីបំពេញភារកិច្ចនៅតំបន់ Ramussa ជាយទីក្រុង Aleppo (រូបថត៖AFP/TTXVN) (VOVworld) - នាថ្ងៃទី១៥ កញ្ញា រុស្ស៊ីឲ្យដឹងថា កងទ័ពរដ្ឋាភិបាលស៊ីរីបានចាប់ ផ្ដើមដកចេញពីខ្សែផ្លូវសំខាន់ Castello ទៅកាន់ទីក្រុង Aleppo តាមកិច្ចព្រមព្រៀង ឈប់បាញ់គាំពារដោយអាមេរិកនិងរុស្ស៊ី។លោក Vladimir Savchenko នាយទាហាន ជាន់ខ្ពស់មួយរូបរបស់រុស្ស៊ីឲ្យដឹងថា កងកម្លាំងប្រដាប់អាវុធនៅស៊ីរី កំពុងបំពេញ កាតព្វកិច្ចរបស់ខ្លួន ហើយគេបានចាប់ផ្ដើមដកទ័ពនិងយុទ្ធភ័ណ្ឌ ចេញពីខ្សែផ្លូវ Castello។ប៉ុន្តែ លោក Savchenko ក៏បានឲ្យដឹងដែរថា បណ្ដាក្រុម ប្រឆាំងមិនទាន់ ដកចេញតាមកិច្ចព្រមព្រៀងនៅឡើយទេ៕