VOV WorldVOV World
កងទ័ពស៊ីរីដណ្តើមបានឡើងវិញទីកន្លែងយុទ្ធសាស្ត្រសំខាន់ជាច្រើន
09/02/2016 08:44
(VOVworld) – នាថ្ងៃទី ៨ កុម្ភៈ ស្ថានីយ៍ទូរទស្សន៍ Al Mayadeen របស់លីបង់ បានឲ្យដឹងថា៖ កងទ័ពស៊ីរីបាន មានការបោះជំហានថ្មីក្នុងការដណ្តើមបានឡើង វិញ បណ្ដាតំបន់ដែលពួកឧទ្ទាមជ្រុលនិយមបានទន្ទ្រាន កាន់កាប់នៅខេ្ត Aleppo និងខេត្ត Latakia ភាគខាង ជើងប្រទេសនេះ ហើយកំពុងឈានទៅតំបន់ខ្សែព្រំ ដែនជាមួយទួរគី។
កងទ័ពស៊ីរីដណ្តើមបានឡើងវិញទីកន្លែងយុទ្ធសាស្ត្រសំខាន់ជាច្រើន
កងទ័ពស៊ីរីដណ្តើមបានឡើងវិញទីកន្លែងយុទ្ធសាស្ត្រសំខាន់ជាច្រើន (Image: VNA) (VOVworld) – នាថ្ងៃទី ៨ កុម្ភៈ ស្ថានីយ៍ទូរទស្សន៍ Al Mayadeen របស់លីបង់ បានឲ្យដឹងថា៖ កងទ័ពស៊ីរីបានមានការបោះជំហានថ្មីក្នុងការដណ្តើមបានឡើង  វិញបណ្ដាតំបន់ដែលពួកឧទ្ទាមជ្រុលនិយមបានទន្ទ្រានកាន់កាប់នៅខេ្ត Aleppo  និងខេត្ត Latakia ភាគខាងជើងប្រទេសនេះ ហើយកំពុងឈានទៅតំបន់ខ្សែព្រំ ដែនជាមួយទួរគី។ នៅខេត្ត Aleppo ទាហានស៊ីរីបានទន្ទ្រានកាន់កាប់ឡើងវិញ  ទីរួមខេត្តយុទ្ធាសាស្ត្រ Kafin។ នេះគឺជាច្រកទ្វារទៅកាន់ទីក្រុង Azaz ដែលជា ទីតាំងសំខាន់របស់ពួកឧទ្ទាមនៅខ្សែព្រំដែនរវាងស៊ីរីនិងទួរគី។ ការដណ្តើម បានការត្រួតពិនិត្យទីក្រុង Kafin ឡើងវិញស្ថិតក្នុងការជ័យជំនះដែលកងទ័ព ស៊ីរីទទួល បានដោយមានការជួយឧបត្ថម្ភរបស់កងទ័ពជើងអាកាសរុស្ស៊ីនិង បណ្ដាទាហាន​របស់ចលនាឥស្លាម Hezbolla។ ក្រៅពីនោះ កងទ័ពស៊ីរីក៏កំពុង ឈានចូល ទីរួមខេត្ត Kansabbah ខេត្ត Latakia ផងដែរ៕​