កងទ័ពវៀតណាមនិងកម្ពុជាសហប្រតិបតិ្តការចែករំលែកព័ត៌មាន
21/07/2015 07:15
(VOVworld) - ឧត្តមសេនីយ៍ឯក Do Ba Ty បានឲ្យដឹង ថា ស្ថានប័ន អង្គភាពនានាចំណុះក្រសួងការពារ ប្រទេសនៃ ប្រទេសទាំង២កំពុងសកម្មអនុវត្តខ្លឹមសារ នៃពិធីសារស្ដីពីកិច្ចសហប្រតិបតិ្តការការពារជាតិទ្វេ ភាគីដំណាក់កាល២០១៥-២០១៩។

(រូបថត៖Vietnamplus) (VOVworld) - នាថ្ងៃទី២០ កក្កដា នៅរដ្ឋធានីហាណូយ ឧត្តមសេនីយ៍ឯក Do Ba Ty អគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម និងជាអនុរដ្ឋមន្រ្តីក្រសួងការពារប្រទេស បានទទួលជួបសន្ទនាជាមួយនាយឧត្តមសេនីយ៍ វង្ស វាសនា ប្រធាននាយកកុល យុទ្ធ អគ្គបញ្ជការដ្ឋាននៃកងយោធពលខេមរៈភូមិន្ទនិងគណៈប្រតិភូកម្ពុជាដែល អញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម។ឧត្តមសេនីយ៍ឯក Do Ba Ty បានឲ្យ ដឹងថា ស្ថានប័ន អង្គភាពនានាចំណុះក្រសួងការពារប្រទេសនៃ ប្រទេសទាំង២ កំពុងសកម្មអនុវត្តខ្លឹមសារនៃពិធីសារស្ដីពីកិច្ចសហប្រតិបតិ្តការការពារជាតិទ្វេ ភាគីដំណាក់កាល២០១៥-២០១៩។បណ្ដាវិស័យដូចជា បណ្ដុះ បណ្ដាលកម្មាភិ បាល ផ្លាស់ប្ដូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់កំពុងត្រូវបានអនុវត្តប្រកប ដោយប្រសិទ្ធិ ភាព រួមចំណែកសំខាន់ក្នុងការបង្កើនទំនាក់ទំនងរវាងប្រទេសទាំង ២និងកងទ័ព ទាំង២។រីឯនាយឧត្តមសេនីយ៍ វង្ស វាសនា មានគោលបំណងបន្ត សហប្រតិបតិ្ត ការជាមួយ ស្នងការកលយុទ្ធ អគ្គសេនាធិការដ្ឋាននៃកងទ័ពប្រជាជនវៀតណាម លើវិស័យបណ្ដុះបណ្ដាលកម្មាភិបាលនិងចែករំលែកព័ត៌មានដែលភាគីទាំង២ រួមយកចិត្តទុកដាក់៕
Related





