VOV WorldVOV World
ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក វៀតណាមបានរកឃើញករណីឆ្លងថ្មីកូវីដ ១៩ ចំនួន ៩.៤៧២ ករណី
23/09/2021 13:00
(VOVWORLD) - ក្នុងនោះខេត្តក្រុងចំនួន ៣ ដែលមានករណីឆ្លងច្រើនជាងគេគឺទីក្រុងហូជីមិញមាន ៥.០៥២ ករណី Binh Duong មាន ២.៧៦៤ ករណីនិងខេត្ត Dong Nai មាន ៧៦០ ករណី។
ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក វៀតណាមបានរកឃើញករណីឆ្លងថ្មីកូវីដ ១៩ ចំនួន ៩.៤៧២ ករណី
គិតត្រឹមម៉ោង ១៧ ថ្ងៃទី ២២ ខែកញ្ញា ដល់ម៉ោង ១៧ ថ្ងៃទី ២៣ ខែកញ្ញា ប្រទេសវៀតណាមបានរកឃើញករណីថ្មី ឆ្លងជំងឺកូវីដ ១៩ ចំនួន ៩.៤៧២ ករណី ដែលក្នុងនោះករណីចំនួន ៧ ជាករណីនាំចូល និងករណីចំនួន ៩.៤៦៥ ត្រូវបានកត់ត្រាក្នុងស្រុកនៅក្នុងខេត្តនិងក្រុងចំនួន ៣៣។ ក្នុងនោះខេត្តក្រុងចំនួន ៣ ដែលមានករណីឆ្លងច្រើនជាងគេគឺទីក្រុងហូជីមិញមាន ៥.០៥២ ករណី  Binh Duong មាន ២.៧៦៤ ករណីនិងខេត្ត Dong Nai មាន ៧៦០ ករណី។ ដូច្នេះ រហូតមកដល់ពេលនេះ វៀតណាមមានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ៧២៨.៤៣៥ នាក់ ជាប់ចំណាត់ថ្នាក់លេខ ៤៦ ក្នុងចំណោម ២២២ ប្រទេសនិងតំបន់ដែនដី។ គណនាដោយសមាមាត្រនៃការឆ្លង/មនុស្ស ១ លាននាក់ វៀតណាមស្ថិតក្នុងចំណាត់ថ្នាក់ ១៥៥/២២២ ប្រទេសនិងតំបន់ដែនដី (ជាមធ្យមមាន ៧.៤០២ ករណី/មនុស្ស ១ លាននាក់)។ នៅថ្ងៃទី ២៣ ខែកញ្ញា ប្រទេសវៀតណាមមានអ្នកជំងឺចំនួន ៦.២២៦ នាក់បន្ថែមទៀតដែលបានប្រកាសជាសះស្បើយ ដែលធ្វើឱ្យចំនួនករណីសរុបបានជាសះស្បើយឡើងដល់ ៤៩៣.៤៨៨ នាក់៕