វេជ្ជបណ្ឌិត Le Xuan Tung វេជ្ជបណ្ឌិតម្នាក់ក្នុងចំណោមវេជ្ជបណ្ឌិតវ័យក្មេងគំរូ ចំនួន១០នាក់ក្នុងឆ្នាំ២០២១។ (រូបថត៖ VGP/HM)

វេជ្ជបណ្ឌិតដែលទទួលបានការកោតសរសើរក្នុងពិធីឆ្នាំនេះ គឺជាវេជ្ជបណ្ឌិតវ័យក្មេងចំនួន១០រូប ដែលមានអាយុមិនលើសពី៤០ឆ្នាំ បានលះបង់ក្នុងវិជ្ជាជីវៈពេទ្យ អស់ចិត្តអស់ថ្លើមដើម្បីអ្នកជំងឺ មានទេពកោសល្យ មានក្រមសិលធម៌គ្រូពេទ្យ និងមានសមិទ្ធិផលក្នុងសកម្មភាពការពារនិងព្យាបាលជំងឺ។ ជាពិសេសក្នុងសកម្មភាពស្ម័គ្រចិត្តដើម្បីសុខភាពសហគមន៍ ដូចជាសកម្មភាពសប្បុរសធម៌ ការពិនិត្យសុខភាពនិងព្យាបាលជំងឺសម្រាប់ជនក្រីក្រ។ ទាំងអស់នេះ សុទ្ធតែជាវេជ្ជបណ្ឌិតវ័យក្មេងជាគំរូ ដែលបានស្ម័គ្រចិត្ត ហ៊ានគិត ហ៊ានធ្វើ មិនខ្លាចការលំបាក និងបានលះបង់ដើម្បីចូលរួមការងារនិងជួយដល់មន្ទីរពេទ្យ បរិក្ខារពេទ្យនៅតាមតំបន់ដាច់ស្រយាល និងតំបន់ជួបការលំបាកខ្លាំង ឬក្នុងវិស័យការងារពិសេសដែលទាក់ទងនឹងការបង្ការ ទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ ក្នុងដំណាក់កាល ២០២០-២០២១។

នៅមុនពិធីកោតសរសើរ វេជ្ជបណ្ឌិតវ័យក្មេងជាគំរូមានការជួបជុំគ្នា រាយការណ៍ជូនថ្នាក់ដឹកនាំបក្ស និងរដ្ឋ៕