VOV WorldVOV World
ក្រិច៖ ក្រុមឆ្វេងនិយម OLA ទទួលខុសត្រូវចំពោះករណីបំផ្ទុះគ្រាប់បែក នៅអាតែន
28/12/2017 09:05
(VOVWORLD) - នាថ្ងៃទី២៧ ធ្នូ ក្រុមឆ្វេងនិយមយកឈ្មោះ “កម្លាំង ទាហានប្រជាជន” (OLA) បានទទួល ខុសត្រូវចំពោះករណីបំផ្ទុះ គ្រាប់បែកនៅខាងក្រៅតុលាការមួយនៅរដ្ឋធានីអាតែន របស់ក្រិច នាថ្ងៃទី២២ ធ្នូ ដែលបង្កឡើងការខូចខាតខាងសម្ភារៈ តែប៉ុណ្ណោះ។
ប៉ូលីសស៊ើបអង្កេតកន្លែងកើតហេតុករណីបំផ្ទុះគ្រាប់បែកនៅក្រុង អាតែន នាថ្ងៃទី២២ ធ្នូ (រូបថត៖ Xinhua/TTXVN)  នាថ្ងៃទី២៧ ធ្នូ ក្រុមឆ្វេងនិយមយកឈ្មោះ “កម្លាំងទាហានប្រជាជន” (OLA) បានទទួល ខុសត្រូវ ចំពោះករណីបំផ្ទុះគ្រាប់បែកនៅខាងក្រៅតុលាការមួយនៅរដ្ឋធានីអាតែន របស់ក្រិច នាថ្ងៃទី២២ ធ្នូ ដែលបង្កឡើងការខូចខាតខាងសម្ភារៈ តែប៉ុណ្ណោះ។ ករណីវាយប្រហារនេះកើតផ្ទុះឡើងក្នុងកាលៈ ទេសៈដែលកើតមាន ឡើងការរិះគន់មួយចំនួនតម្រង់ទៅលើការរឹបអូសទ្រព្យសម្បត្តិដើម្បីទូទាត់ បំណុលចំពោះមនុស្សម្នាដែលមានប្រាក់កម្ចីអូសបន្លាយក្នុងរយៈពេលជាច្រើននៅធនាគារនានា របស់ក្រិច។ OLA ចាត់ទុកថា តុលាការក្រិចមិនគាំទ្រការសាក ល្បងខាងគតិយុត្តតម្រង់ទៅលើ គោលនយោបាយកាត់បន្ថយប្រាក់ចំណូលនិង បង្កើនពន្ធរបស់រដ្ឋាភិបាល ដែលត្រូវបានដំណើរ ការតាមកម្មវិធីសង្គ្រោះខាង ហិរញ្ញវត្ថុចំពោះក្រិច។ ដោយហេតុនេះ OLA ប្រកាសថា ករណីបំផ្ទុះ នេះជាចំណែកមួយក្នុងការតស៊ូប្រយុទ្ធរបស់ក្រុមនេះប្រឆាំងនឹងសមភាពតាម បែបមូលធននិយម នៅក្រិច៕