VOV WorldVOV World
ក្រិកមានគោលបំណងចុះហត្ថលេខាលើកិច្ចព្រមព្រៀងចុងក្រោយជាមូយ បណ្ដាម្ចាស់បំណុលមុនថ្ងៃទី ២០ សីហា ខាងមុខ
22/07/2015 07:15
(VOVworld) – នាថ្ងៃទី ២១ កក្កដា រដ្ឋាភិបាលក្រិកបានឲ្យ ដឹងថា៖ ប្រទេសនេះមានគោលបំណងចុះហត្ថលេខា លើកិច្ចព្រមព្រៀងស្តីពីកម្មវិធីផ្តល់ ជំនួយជាមួយបណ្ដា ម្ចាស់បំណុលអន្តរជាតិមុនថ្ងៃទី ២០ សីហាខាងមុខ។
ក្រិកមានគោលបំណងចុះហត្ថលេខាលើកិច្ចព្រមព្រៀងចុងក្រោយជាមូយ បណ្ដាម្ចាស់បំណុលមុនថ្ងៃទី ២០ សីហា ខាងមុខ
ក្រិកមានគោលបំណងចុះហត្ថលេខាលើកិច្ចព្រមព្រៀងចុងក្រោយជាមូយ បណ្ដាម្ចាស់បំណុលមុនថ្ងៃទី ២០ សីហា ខាងមុខ (Image: VNA) (VOVworld) – នាថ្ងៃទី ២១ កក្កដា រដ្ឋាភិបាលក្រិកបានឲ្យដឹងថា៖ ប្រទេសនេះ មានគោលបំណងចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកម្មវិធីផ្តល់ ជំនួយជា មួយបណ្ដាម្ចាស់បំណុលអន្តរជាតិមុនថ្ងៃទី ២០ សីហាខាងមុខ។ សេចក្តី​ ប្រកាសពោលខាងលើត្រូវបាននាំចេញក្នុងពេលដែលរដ្ឋសភាក្រិកត្រៀម រៀបចំ ឲ្យការបោះឆ្នោតពង្រាងច្បាប់ទី ២ ដែលទាក់ទិនដល់កំណែទម្រង់ ត្បិតត្បៀតតាម សំណូមពរេបស់ប្រទេសដៃគូក្នុងតំបន់ចាយប្រាក់អឺរ៉ូ (Eurozone)។ អ្នកនាំពាក្យ រដ្ឋាភិបាលក្រិក លោកស្រី Olga Gerovassili បាន ឲ្យដឹងថា៖ ក្នុងករណី រដ្ឋសភា អនុម័តលើពង្រាងច្បាប់ទី ២ នេះ រដ្ឋាភិបាល ក្រិកនឹងចាប់ផ្តើមការចររចារជាមួយ ម្ចាស់បំណុលអន្តរជាតិភ្លាមមួយរំពិច។ ការចរចារនេះអាចអូសបន្លាយដល់ថ្ងៃទី  ២០ សីហាខាងមុខ។ នេះក៏ជាកាល កំណត់ដែលក្រិកត្រូវទូទាត់កញ្ចប់បំណុល មានតំលៃ ៣,២ ពាន់លានអឺរ៉ូ សំរាប់ធនាគារកណ្ដាលអឺរ៉ុប (ECB)។ បន្ទាប់នោះ ប្រទេសនេះត្រូវទូទាត់ បំណុលដែលមានតំលៃ ១,៥ ពាន់លានអឺរ៉ូទៀតសំរាប់ មូលនិធិរូបីយ វត្ថុអន្តជាតិ (IMF) នាខែ កញ្ញា ខាងមុខនេះ ទៀតដែរ៕